Connect with us

ព័ត៌មាន

‎មន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ

‎ថ្ងៃទី៣០ មករា ឆ្នាំ២០២៦ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឃើញប្រភេទត្រីបាឡែន១ក្បាលបានហែលនៅខាងមុខឆ្នេរតាបារាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។

‎ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចាត់តាំង លោក ញ៉ែម វណ្ណា នាយរងផ្នែកជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមអធិការកិច្ចជលផលខណ្ឌ ដើម្បីចុះពិនិត្យ និងជួយអន្តរាគមន៍ ប៉ុន្តែនៅពេលក្រុមការងារទៅដល់ទីតាំងនោះ ប្រភេទត្រីបាឡែនបានហែលចេញឆ្ងាយពីឆ្នេរទៅសមុទ្រក្រៅបាត់។

ខណៈនៃមន្ត្រីជលផល បានជួបសាកសួរព័ត៌មាន លោកពូ បារាំង ម្ចាស់រីសតឆ្នេរ បានឱ្យដឹងថាត្រី បាឡែនបានឡើងឆ្នេរនៅពេលព្រឹក បន្ទាប់មកហែលដេញចាប់ចំណីតាមបណ្តោយខាងមុខឆ្នេរ ក៏បណ្តែតខ្លួនចេញក្រៅ។ តាមការអង្កេតរបស់គាត់ ត្រីបាឡែននោះមានប្រវែងប្រហែល១២ម៉ែត្រ ហើយមានសុខភាពល្អ ហើយនេះជាលើកទី១ ហើយដែលឃើញវត្តមានវានៅឆ្នេរនេះ។ ដើម្បីឱ្យប្រាកដត្រីបាឡែនមានសុវត្ថិភាព មន្ត្រីជលផលបានរងចាំអង្កេតនៅទីនោះរយៈពេល ៣ទៅ៤ម៉ោងទើបចាកចេញពីឆ្នេរនោះ។

តាមការសន្និដ្ឋាននេះបណ្តាលមកពីតំបន់មានបរិស្ថានល្អ មានចំណីច្រើនសម្រាប់ប្រភេទបាឡែន ដូចជាគី កូនត្រីតូចៗ ធ្វើឱ្យវាតាមចាប់ចំណី។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia