Connect with us

ព័ត៌មាន

ឯកឧត្តម តូ ឡឹម និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ, នៅ​មណ្ឌប​ព្រះបរមរូប សម្តេចព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កា នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម

នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេលបច្ចុប្បន្ន បានអញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។ ដំណើរទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរម​នាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីអញ្ជើញមកដល់ប្រទេសកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្ស​កុម្មុយ​នីស្តវៀ​ត​ណាម និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ដាក់​កម្រង​ផ្កា​គោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង​ដាក់​កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia