ព័ត៌មាន
សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ
សហភាពពលកម្មជាតិកម្ពុជា (NLC) នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានដាក់ញត្តិស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ពិនិត្យពិចារណាលើ របាយការណ៍ញុះញ៉ុងរបស់អង្គការសង់ត្រាល់ដែលធ្វើឱ្យមានការរើសអើង លាបពណ៌នាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ និងនាំឱ្យមានការខូចខាតប្រយោជន៍កម្មករនិយោជិតខ្មែរក្នុងវិស័យកាត់ដេរជិត១លាននាក់។
លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា គោលបំណង នៃរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិទាំងមូល។
លោកបញ្ជាក់ថា៖«ខ្លឹមសារទាំងនោះពាក់ព័ន្ធ និងរបាយការណ៍របស់អង្គការ ILO-BFC និងបញ្ហា ដែលកើត ឡើង រវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយ តែប៉ុណ្ណោះ»។
លោកថា ខ្លឹមសារនេះមិនស៊ីគ្នា និងចំណងជើង នៃរបាយការណ៍ទាល់តែសោះ ហើយពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាចនិយាយបានថា ជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោង បញ្ហាបំភ្លៃការពិតក្នុងហេតុផលកេងចំណេញផ្នែកនយោបាយ។
តំណាង NLC លោក តែប តុន សង្កេតឃើញថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួន ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និងបម្រើនយោបាយឱ្យជនបរទេស ខិលខូចមួយចំនួននៅពីក្រោយខ្នងទៀ ត ផងដែរ។ ពួកគេតែងញុះញង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិ ខ្លួនឯង លើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតជួបនូវហានិភ័យ បាត់បង់ការងារ ខាតបង់លុយកាក់។
លោកបញ្ជាក់ថា៖«សហព័ន្ធសហជីព និងអង្គការ បែបនេះទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និងអង្គការឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្ដាប់តូចប៉ុណ្ណោះ។ សហព័ន្ធ និងអង្គការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង។»
ជាមួយគ្នានោះ សហភាពពលកម្មជាតិកម្ពុជា (NLC) ចង់ឱ្យសង់ត្រាល់ ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជៈឥទ្ធិពលអាក្រក់ ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុន ដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជា៕

-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន19 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍