ព័ត៌មាន
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោប្រាប់ឲ្យផ្តោតការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពយុវជន
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានណែនាំដល់យុវជន និងសមាជិកគណបក្សគ្រប់ថ្នាក់ បន្តផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលនយោបាយ និងជំនាញបច្ចេកទេសដល់យុវជនក្នុងមូលដ្ឋាន ដើម្បីជំរុញឲ្យយុវជនមានការចូលរួមសកម្មក្នុងកិច្ចការសង្គម និងបំពេញភារកិច្ចជូនគណបក្សនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ។
ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ព្រមទាំងឯកឧត្តម ទេព ធន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងលោក ព្រាប សុផាត អនុប្រធានទទួលបន្ទុកការងាររួមយុវជនគណបក្សខេត្តកំពត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ដួង សាវណ្ណ បានលើកឡើងពីសារៈសំខាន់នៃការលើកទឹកចិត្ត និងបង្កើនភាពកក់ក្តៅដល់យុវជនគណបក្សនៅថ្នាក់ក្រុង សង្កាត់ ភូមិ និងសាលារៀន ដើម្បីបង្កើនថាមពលទឹកចិត្តមុតស្រួច ក្នុងការអនុវត្តភារកិច្ច និងចូលរួមចាក់ឫសយ៉ាងជ្រៅក្នុងស្រទាប់មហាជន។ ឯកឧត្តមក៏បានជំរុញឲ្យយុវជនបន្តចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនានា ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព ស្របតាមច្បាប់បោះឆ្នោត។
ក្នុងពិធីនេះដែរ លោក លាង រឿនសុធី សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលក្រុងបូកគោ បានអានរបាយការណ៍ស្វាគមន៍ ដោយបញ្ជាក់ថា ក្រុងបូកគោមាន ៣សង្កាត់ ស្មើ ១១ភូមិ មានប្រជាពលរដ្ឋសរុប ២៤,៨៤៨នាក់ ក្នុងនោះយុវជនអាយុពី១៨ ដល់៣៥ឆ្នាំ មានចំនួន ១២,៤២០នាក់។ បច្ចុប្បន្នយុវជនគណបក្សក្រុងមានសមាជិកសរុប ៣២២នាក់ ក្នុងនោះស្រី ១២៧នាក់។
ជាមួយគ្នានេះ យុវជនគណបក្សក្រុងបានកំណត់ទិសដៅអាទិភាពមួយចំនួន ដូចជា ពង្រឹងកិច្ចប្រជុំជីវភាពប្រចាំខែ ពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំង ការពង្រីកសមាជិកថ្មី ការជំរុញយុវជនអាយុ ១៨ឆ្នាំឲ្យទៅចុះឈ្មោះបោះឆ្នោត កៀរគរធនធានចូលរួមសកម្មភាពមនុស្សធម៌ និងប្តេជ្ញាចិត្តគាំទ្រគណបក្សដោយស្មោះត្រង់។
ពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ សាមគ្គីភាព និងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យុវជនក្នុងការគាំទ្រ និងអនុវត្តគោលនយោបាយគណបក្សឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម ដួង សាវណ្ណ ក៏បានផ្តល់ជូនកុំព្យូទ័រ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ១គ្រឿង ដល់យុវជនគណបក្សក្រុង សម្រាប់ប្រើប្រាស់ក្នុងការងារផងដែរ៕







-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត