ព័ត៌មាន
សិប្បករ៖ តម្រូវការក្រមានៅតាមទីផ្សារមានកំណើន ខណៈក្រុមយុវជនធ្វើយុទ្ធនាការ១ម៉ឺនក្រមា ដើម្បីកងទ័ព
អំឡុងពេលក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំយុទ្ធនាការ ១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងទ័ពជួរមុខ បានធ្វើឱ្យបណ្តាសិប្បកម្មតម្បាញក្រមានៅជាយរាជធានីភ្នំពេញ បាននឹងកំពុងមានភាពមមាញឹកខ្លាំងក្នុងការត្បាញក្រមា ដើម្បីចែកចាយបោះដុំតាមទីផ្សារ និងការប្រើប្រាស់អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់។

សិប្បករត្បាញក្រមាក្នុងខណ្ឌច្បារអំពៅច្បារ រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែមីនានេះថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលអមដោយមានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញជាលើកដំបូងនេះ គឺបានធ្វើឲ្យអាជីវករលក់បោះដុំតាមទីផ្សារនានា មានតម្រូវការប្រមូលទិញក្រមាពីតាមបណ្តាសិប្បកម្មតម្បាញក្រមាមានកំណើនកើនឡើងច្រើន ដើម្បីយកទៅចែកចាយលក់បន្តជូនពលរដ្ឋ ប្រើប្រាស់ធ្វើជាកាដូ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយបណ្តាសិប្បករ បានស្នើក្រុមយុវជនរៀបចំយុទ្ធនាការ ១ម៉ឺនក្រមា រៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្រមាខ្មែរដែលជាសម្បតិ្តបេតិភណ្ឌរបស់ពិភពលោកឲ្យទទួលបានការគាំទ្រកាន់ខ្លាំងក្លាថែមទៀត។

សូមបញ្ជាក់ថា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំយុទ្ធនាការ ១ម៉ឺនក្រមា និងបណ្ណជូនពរដើម្បីវីរកងទ័ពជួរមុខ បានធ្វើឡើងក្នុងគោលបំណងយកទៅជូនពរលើកទឹកចិត្តវីរកងទ័ព និងរំលឹកដឹងគុណវីរកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិ នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃ ណីខ្មែរជិតឈានចូលដល់។
ពិធីទទួលការបរិច្ចាគក្រមាពីពលរដ្ឋទាំងអស់គ្នា បច្ចុប្បន្នបាននឹងកំពុងធ្វើឡើងនៅទីតាំងសិល្បៈដើម្បីសន្តិភាព នៅសួនច្បារវត្តបុទុមវត្តី ចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៤:៣០នាទីរសៀល ដល់ម៉ោង៨:៣០យប់៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ