កីឡា
Mohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah ទំបំផុតបានសម្រេចចិត្តប្រកាសចាកចេញពីក្លិបហើយនៅដំណាច់រដូវកាលនេះ ក្រោយចំណាយពេល ៩ ឆ្នាំ។
កីឡាករវ័យ ៣៣ ឆ្នាំដែលមកកាន់ Anfield នៅឆ្នាំ ២០១៧ ផ្ទេរពីក្លិបអ៊ីតាលី AS Roma រូបនេះ បានប្រកាសការចាកចេញរបស់ខ្លួននៅក្នុងវីដេអូខ្លីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។
Salah កាលពីឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចសន្យាបន្ត ២ ឆ្នាំ មានន័យថាការចាកចេញគឺមិនមានតម្លៃផ្ទេរឡើយ។

នេះជារដូវកាលដ៏លំបាកបំផុតសម្រាប់ Salah តាំងពីមកកាន់ Liverpool នៅឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បានត្រឹម ១០ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៣៤ ប្រកួតគ្រប់ក្របខណ្ឌមកដល់ពេលនេះ ដែលជាស្ថិតិទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំរបស់គេនៅ Liverpool។
Salah បានឱ្យដឹងថា Liverpool ជាចំនុចដែលគេបានជួបរឿងជាច្រើនក្នុងជីវិតរបស់ខ្លួនដែលមិនអាចបំភ្លេចបាន ទាំងភាគជោគជ័យលើទីលាន ដំណើរជីវិត ឆ្លងកាត់ការលំបាកជាមួយក្លិបអំឡុងកូវីដ-១៩ និងភាពសោកសង្រែងនៃការបាត់បង់មិត្តរួមក្រុម Diogo Jota។
រយៈពេល ៩ ឆ្នាំនេះខ្សែប្រយុទ្ធកំពូលដែលប្រជាជនអេហ្ស៊ីបហៅថា King of Egypt រូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ Liverpool និងនាំភាពជោគជ័យមកកាន់ក្លិបជាច្រើន។

Liverpool បានឈ្នះជើងឯក Premier League ពីរដង Champions LeaguA, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ក៏ដូចជា FA Community Shield ផងដែរ។
គិតត្រឹមពេលនេះ Salah បង្ហាញខ្លួនបាន ៤៣៥ ប្រកួតសម្រាប់ក្រុមដែលមានមូលដ្ឋាននៅ Merseyside មួយនេះ ស៊ុតបញ្ចូលទីបាន ២៥៥ គ្រាប់ ឈរលេខបីក្នុងចំណោមកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតរបស់ Liverpool នៅពីក្រោម Ian Rush ដែលមាន ៣៤៦ គ្រាប់ និង Roger Hunt ដែលមាន ២៨៥ គ្រាប់។
សម្រាប់សមិទ្ធផលផ្ទាល់ខ្លួន Salah បានឈ្នះពានជ័យលាភីស្បែកជើងមាស ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បួនលើក និងធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Premier League បីលើកផងដែរ។
ក្រុមការពារតំណែងជើងឯក Liverpool បច្ចុប្បន្នកំពុងឈរលេខ ៥ នៅ Premier League ខណៈនៅសល់ ៧ ប្រកួតទៀតចប់រដូវកាល ហើយក៏នឹងត្រូវជួប Paris Saint Germain នៅវគ្គ ៨ ក្រុមចុងក្រោយ Champions League ផងដែរនៅខែមេសាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣