ព័ត៌មាន
បុណ្យភូមិអ័រគីដេ លើកទី២ឆ្នាំនេះ កាន់តែធំ និងនាំមកនូវកម្មវិធីវប្បធម៌ និងល្បែងកម្សាន្តប្រជាប្រិយខ្មែរដ៏សម្បូរបែប
នៅថ្ងៃទី២៧ ខែមីនានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលធ្វើឡើងដើម្បីចូលរួមអភិរក្ស និងលើកតម្កើងសាសនា សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងការជួបជុំរបស់ញាតិមិត្តពីគ្រប់ទិសទី ជាពិសេសអ្នកភូមិ អ័រគីដេ ដើម្បីសម្តែងនូវការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកម្មវិធីនេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ឱ្យដឹងថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារព្ធបុណ្យភូមិអ័រគីដេលើកទី២ ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញទំហឹងលើការរៀបចំបុណ្យភូមិអ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់ ក៏បានបន្តរៀបចំកម្មវិធីឲ្យកាន់តែធំ និងសម្បូរបែបថែមទៀត។

លោកបានបន្តថា គ្រប់ពេលដែលមានព្រឹត្តិការណ៍បុណ្យភូមិដ៏សប្បាយរីករាយ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែនៅជាមួយប្រជាពលរដ្ឋខ្មែរ និងអ្នកភូមិអ័រគីដេទាំងអស់ ដើម្បីជួបជុំ និងរួមចំណែកក្នុងការរៀបចំកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឳកាសនេះ លោកបានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនទាំងអស់ ចំពោះក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន។ ក្រុមហ៊ុនប្តេជ្ញាថា នឹងបន្តបេសកកម្ម និងគោលដៅរបស់ខ្លួនគឺ ការអភិវឌ្ឍន៍ និងផ្តល់ជូននូវលំនៅឋានដ៏ប្រណិតភាព ប្រកបដោយសុវត្ថិភាពគុណភាព សោភ័ណ្ឌភាព និងសុខមាលភាពជូនដល់អតិថិជន។

លោក ណា សុធី តំណាងអ្នកភូមិ អ័រគីដេ ដឹរ៉ូយ៉ាល់ បានលើកឡើងថា ពិតជាសប្បាយរីករាយជាខ្លាំង ព្រោះតាមរយៈកម្មវិធីនេះ ក្រៅពីការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ក៏បានជំរុញឱ្យអ្នកភូមិអ័រគីដេទាំងអស់ បានជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងការរាំលេងកំសាន្តជាដើម ដើម្បីបង្កើតភាពស្និទ្ធស្នាល និងបង្ហាញការរាប់អានគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចជា ជាពិសេសចង់បង្ហាញនូវកេរ្តិ៍វប្បធម៌ និងប្រពៃណីខ្មែរ ជូនដល់ភ្ញៀវអន្តរជាតិឱ្យបានស្គាល់ និងដឹងផងដែរ។

សូមជម្រាបជូនថា ពិធីបុណ្យភូមិ អ័រគីដេ២០២៦ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ និង២៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ កម្មវិធីនេះ ក្រៅពីការជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តជាដើមនេះ ក៏មានរៀបចំស្តង់ជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ។

ដើម្បីអបអរពិធីបុណ្យភូមិអ័រគីដេ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏មានប្រូម៉ូសិនដ៏ពិសេសៗ ជាច្រើនដូចខាងក្រោម៖
– គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ តម្លៃពិសេសបង់ប្រចាំខែត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ។ គម្រោងនេះ រួមមានខុនដូដ៏ស៊ីវីល័យជាមួយនឹងអាងហែលទឹកដ៏ធំជាងគេក្នុងរាធានីភ្នំពេញ ហើយមិនចាំបាច់ធ្វើដំណើរឆ្ងាយមួយជំហានទៅកាន់គ្រប់ទីកន្លែងមិនថាសាលារៀន ផ្សារទំនើប អាហារដ្ឋានផ្សេងៗ។ មិនបាច់ចាំសំណង់យូរទិញភ្លាមចូលរស់នៅភ្លាម។ កក់ភ្លាមនឹងទទួលបានក្អមមាស ក្អមនាំសំណាងភ្លាម។
– គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide The Botanic City) នៅផ្លូវជាតិលេខ ៦អា ជាគម្រោងដ៏ធំស្ថិតនៅដែលប្រកបដោយខ្យល់បរិសុទ្ធ និងធម្មជាតិសម្រាប់បងៗនៅខណ្ឌជ្រោយចង្វារស័ក្តិសមសម្រាប់គ្រួសារសម័យថ្មី មានច្រើនជម្រើសប្រភេទផ្ទះ ជាសហគមន៍ចម្រុះ និងសម្បូរបែបមានសួនធំសម្រាប់កូនៗរបស់លោអ្នក សាលារៀន ផ្សារទំនើបនៅក្នុងបុរីផ្ទាល់តែម្ដង រីឯការបង់ប្រាក់ត្រឹម ៨៨៨ដុល្លារ /ខែ។
– គម្រោងអ័រគីដេដឹពោធិ៍ចិនតុង (Orkide The Pochentong) ជាគម្រោងដែលមានចង្ងាយត្រឹមតែ ៣ នាទី ពីព្រលានយន្តហោះចាស់ ជាទីតាំងដែលល្អឥតខ្ចោះជម្រើសប្រភេទផ្ទះជាច្រើន ចាប់ពីផ្ទះវីឡាដែលមានឯកជនភាពដល់ផ្ទះអាជីវកម្មដែលលោកអ្នកអាចទិញសម្រាប់រស់នៅ និងធ្វើអាជីវកម្មរួមគ្នា ហើយការបង់ប្រាក់កាន់តែពិសេស បង់ត្រឹម ៩៩៩ដុល្លារ/ខែ។
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានបញ្ជាក់ទៀតថា រាល់ការកក់ផ្ទះណាមួយ ក៏នឹងទទួលបានម៉ូតូ Vespa ១គ្រឿងភ្លាមៗផងដែរ៕









-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន6 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS2 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន5 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន4 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក