ព័ត៌មាន
SDF កំពុងជួយដល់សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអាជីវកម្ម
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានកំពុងដើរតួសំខាន់ ជួយពង្រឹងដល់សហគ្រិន និងម្ចាស់អាជីវកម្មផ្សេងៗ តាមរយៈការបណ្តុះ បណ្តាលជំនាញ ឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីឈានទៅសម្រេចបានក្នុងការធ្វើអាជីវកម្មប្របកដោយភាពជោគជ័យ។
ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើកឡើងក្នុងបទបង្ហាញក្នុងវេទិកាពិភាក្សាការពង្រឹក វិសាលភាព សម្រាប់សហគ្រិន ការវិនិយោគ និងអនាគតនៃធុរកិច្ចថ្មីនៅកម្ពុជានេះថា នវានុវត្តន៍សហគ្រិនភាព ត្រូវការនូវកត្តាសំខាន់ៗ ដូចជា បច្ចេកវិទ្យា ដើមទុន និងធនធានមនុស្ស ក្នុងនោះមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានកំពុងដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹង នូវជំនាញជូនដល់សហគ្រិន និងម្ចាស់អាជីវកម្ម។
ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ, SDF បាននិងកំពុងធ្វើការផ្សារភ្ជាប់តាមរយៈការបណ្តុះបណ្តាលជំនាញ ពង្រីកធនធាន មនុស្សឱ្យត្រូវតម្រូវការទីផ្សារ តាមរយៈនេះការបង្កើតមូលនិធិរួមមាន៖ (Co-Desgin, Co-Delevery និង Co-Invest) ក្នុងនោះ Co-Desgin គឺការបណ្តុះបណ្តាលទៅតាមកម្រិត និងជំនាញមួយជាក់លាក់ ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ បញ្ហានេះ មូលនិធិ SDF បានដោះស្រាយតាមរយៈការបណ្តុះបណ្តាលជំនាញឱ្យចំណុច គឺការគាំទ្រទាំងជំនាញបច្ចេកទេស និងជំនាញទន់ ជាក់ស្តែងក្នុងរយៈ ពេលជាង ៨ឆ្នាំ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានបណ្តុះបណ្តាលជំនាញសរុបជាង ៦ ម៉ឺននាក់ ដោយមាន ១ភាគ៣ ជាស្រ្តី។
សូមបញ្ជាក់ថា ជុំវិញមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ថ្មីៗនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល ដើម្បីត្រួតពិនិត្យលើលទ្ធផល ការសិក្សាស្រាវជ្រាវទម្រង់ហិរញ្ញប្បទាន និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាពប្រតិបត្តិ SDF ដើម្បីបន្ត បេសកកម្មអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពជារួមថា ការអភិវឌ្ឍជំនាញប្រកប ដោយចីរភាព ក្នុងរយៈពេលមធ្យម និងវែងនៅកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកលើទម្រង់ហិរញ្ញប្បទានដែលមានស្ថិរភាព, អាចព្យាករណ៍ បាន ជាពិសេសត្រូវមានស្មារតីចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គល។ ផ្អែកលើសេចក្តីសម្រេច នេះ, អង្គភាពប្រតិបត្តិ SDF នឹងធ្វើការសម្រួចលទ្ធផលនៃកិច្ចពិភាក្សា ស្របតាមអនុសាសន៍ និងទិសដៅដែលបានផ្តល់ដោយក្រុម ប្រឹក្សាភិបាល ហើយរៀបចំជាផែនទីបង្ហាញផ្លូវ ស្តីពីទម្រង់ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីគាំទ្រការអភិវឌ្ឍជំនាញ និងកម្លាំង ពលកម្មនៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ