ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សុខាភិបាល ចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិកាន់តែរឹងមាំ
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុក Joint Commission International (ហៅកាត់ថា JCI) ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិឱ្យកាន់តែធន់និងរឹងមាំបន្ថែមទៀត។
ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី វេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ(Kathryn Leonhardt) អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាព នៃ Joint Commission International (JCI), នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា ប្រទេសកម្ពុជា មានការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ JCI ហើយការជ្រើសរើសកម្ពុជា ជាប្រទេសសម្រាប់កម្មវិធី JCI Presidential Fellows បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់ សុវត្ថិភាពអ្នកជំងឺ ជាអាទិភាពថ្នាក់ជាតិ។ បន្ទាប់ពីការវាយតម្លៃតម្រូវការសុវត្ថិភាពអ្នកជំងឺរបស់ JCI នៅខែកក្កដា-សីហា ឆ្នាំ២០២៥ មន្ទីរពេទ្យគំរូទាំងបី រួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម បានរៀបចំផែនការសកម្មភាពយ៉ាងទូលំទូលាយ ដោយផ្អែកលើលទ្ធផលវាយតម្លៃដំបូង។ ផែនការទាំងនេះត្រូវបានអនុម័តដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយកំពុងអនុវត្តតាមប្រធានបទសុវត្ថិភាពអ្នកជំងឺទាំង ៨ របស់ JCI ហើយក្រសួងបានបញ្ចូលសូចនាករសុវត្ថិភាពអ្នកជំងឺ ទៅក្នុងផែនការសកម្មភាពរបស់មន្ទីរពេទ្យសាធារណៈទាំង ១២០ នៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា សុវត្ថិភាពអ្នកជំងឺ មិនមែនជាគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពថ្នាក់ជាតិ។ ក្រសួងសុខាភិបាល មានជំនឿថា ដំណើររបស់កម្ពុជា ជាមួយនឹងការណែនាំរបស់ JCI និងការប្តេជ្ញារបស់ក្រុមការងារមន្ទីរពេទ្យ នឹងធ្វើឱ្យប្រទេសយើងក្លាយជាគំរូឈានមុខមួយនៅក្នុងតំបន់។ ក្រសួងសុខាភិបាល បានប្តេជ្ញាដឹកនាំយុទ្ធសាស្ត្រនេះតាមរយៈវិធីសាស្ត្រចម្បង បី រួមមាន៖ ការសហការយ៉ាងជិតស្និទ្ធជាមួយ JCI និងមន្ទីរពេទ្យ ដើម្បីឱ្យអាទិភាពសុវត្ថិភាពអ្នកជំងឺស្របតាម គោលនយោបាយសុវត្ថិភាពអ្នកជំងឺជាតិ និងស្តង់ដារ CHAS។ កំណត់កត្តាជំរុញប្រព័ន្ធ ដូចជា ការបង្កើតមុខតំណែងសម្រាប់ការងារសុវត្ថិភាពអ្នកជំងឺ ការបែងចែកថវិកា និងការកសាងវប្បធម៌រាយការណ៍ដោយមិនដាក់ទោស និងដឹកនាំការពង្រីក និងធានាចីរភាព។ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានផ្តល់អនុសាសន៍ឱ្យពង្រីកកម្មវិធី JCI Pathways ទៅកាន់មន្ទីរពេទ្យជាតិទាំង ១០ ដោយអនុវត្តជាដំណាក់កាល។
សូមបញ្ជាក់ផងដែរថា៖ ការសង្កេត និងយោបល់របស់លោកស្រី វេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ ក្នុងសប្តាហ៍នេះ នឹងមានសារៈសំខាន់ខ្លាំងក្នុងការរៀបចំដំណាក់កាលបន្ទាប់ដោយរំពឹងថា នឹងមានកិច្ចប្រជុំរវាង វេជ្ជបណ្ឌិត Neelam Dhingra និងឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា នៅក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ នៅខែឧសភា ឆ្នាំ២០២៦។ ការវាយតម្លៃបន្ទាប់នៃការអនុវត្តគ្រោងធ្វើនៅត្រីមាសទី១ ឆ្នាំ២០២៧ ដើម្បីឈានទៅរកការទទួលស្គាល់ជា JCI Patient Safety Pathways Center៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ