ព័ត៌មាន
សម្តេចធិបតី អញ្ជើញចូលរួមកិច្ចពិភាក្សា និងថ្លែងសុន្ទរគន្លឹះក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ និងជួបជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតនៅបារាំង
បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១. អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២ជំងឺឆ្លង និង៣ ជំងឺមិនឆ្លង។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លើប្រធានបទទី២ ស្តីពី «ជំងឺឆ្លង»ផងដែរ។
ក្នុងឱកាសមុនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយនៅប្រទេសបារាំងនេះ សម្ដចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» និងមានជំនួបក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។
ក្នុងនោះសម្ដេចធិបតី បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្ដម Akihiko Nishio អនុប្រធានធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ។ ជួបពិភាក្សាក្រៅផ្លូវការជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO និងមានជំនួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។
កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
សូមបញ្ជាក់ជូនថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោក៕



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ