ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់រោងចក្រ សហគ្រាស ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស ប្រើប្រាស់ផលិតផលដែលជាវត្ថុធាតុដើមក្នុងស្រុកឱ្យ អស់លទ្ធភាព ខណៈការដឹកជញ្ជូនមានតម្លៃខ្ពស់ បន្ទាប់ប្រេងឥន្ធនៈបានហក់ឡើង ដែលតាមរយៈនេះក៏ជាការចូលរួមចំណែកដល់កសិករ និងការលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពលើកិច្ចដំណើរការផលិតកម្មរបស់រោងចក្រ សហគ្រាសក្នុងស្រុក នេះថា ជុំវិញការហក់ឡើងប្រេងឥន្ធនៈ បានធ្វើឱ្យប៉ះពាល់ជារួម ក្នុងនោះសម្រាប់រោងចក្រ និងឧស្សាហកម្មនានា ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម បានប៉ះពាល់ដល់ខ្សែ ច្រវាក់ផលិតកម្មផងដែរ តាមរយៈការដឹកជញ្ជូនវត្ថុធាតុដើម និងសេវាដឹកជញ្ជូនផ្សេងៗ ខណៈប្រតិបត្តិការសេវាកម្មដឹកជញ្ជូន ត្រូវបាន ហក់ឡើងថ្លៃ ដែលបញ្ហានេះមិនមែនជះឥទ្ធិពលសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ គឺនៅលើពិភពលោកទាំងមូល។
ឯកឧត្តម បន្ថែមថា ចំណែកកិច្ចដំណើរ នៅក្នុងការផលិតរបស់រោងចក្រ សហគ្រាសមួយចំនួនមិនមានផលប៉ះពាល់ឡើយ ខណៈ ការផ្គត់ផ្គង់ថាមពលក្នុងស្រុកមានស្ថិរភាពល្អ ដោយក្នុងនោះប្រភពអគ្គិសនីជាច្រើនដែលយកមកប្រើប្រាស់ គឺជាថាមពលស្អាត បាននិង កំពុងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម។ ឯកឧត្តមបន្ថែមថា ទោះបីយ៉ាងរោងចក្រសហគ្រាសទាំងនោះ ក៏មានផលប៉ះពាលផងដែរ នៅលើ ប្រតិបត្តិការដឹកជញ្ជូន។ បញ្ហានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងឧស្សាហកម្មផ្សេងៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម សូមទាញយកអត្ថប្រយោជន៍លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយនូវខ្ពង់ចំណាយនៃការដឹក ជញ្ជូន ដែលតាមរយៈនេះ ក៏ជាការចូលរួមចំណែកដល់កសិករ និងលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។
ឯកឧត្តម ហេង សុខគង់ លើកឡើងបន្ថែមថា នៅក្នុងបរិបទនៃការហក់ឡើងតម្លៃប្រេងឥន្ធនៈនេះ បានធ្វើឱ្យអតិផរណាថ្លៃមុខ ទំនិញបានហក់ឡើង ទាំងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចការនាំចេញ តែមិនមានការប៉ះពាល់ដល់ការបិទទ្វារបស់រោងចក្រ សហគ្រាស ឬការបន្ថយខ្សែច្រវាក់ផលិតកម្មនៃរោងចក្រ សហគ្រាសណាមួយនោះឡើយ ទោះបីសេវាដឹកជញ្ជូន និងការផ្គត់ផ្គង់វត្ថុធាតុដើមបានហក់ ឡើងថ្លៃ បញ្ហាទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាដល់និរន្តរភាពនៃកិច្ចដំណើរការផលិតកម្មក្នុង ស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ