កីឡា
ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យអត្តពលិក
កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។
នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យមសិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។
អភិបាលរងខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត និងប្រទេសជាតិទាំងមូល។ហើយនេះជាសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារថា “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។ តាមរយៈនៃការប្រកួតនេះ ក្នុងមានខេត្តកណ្តាល ឯកឧត្តម មើលឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មិត្តភាព និងគោរពទៅតាមបទបញ្ជាបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងមានភាពស្រស់ស្អាតនៃការប្រកួតនិមួយៗ។
ឯកឧត្តម ប៊ុន ផេង បានបន្ថែមថា គ្រប់គ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនក្នុងខេត្ត បានយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តក្នុងម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន និងទទួលខុសត្រូវ។
បើតាមរបាយការរបស់ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ ដំណើរការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែ មេសា គណៈកម្មាធិការបច្ចេទេស ដាក់៤ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម៕














-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ