កីឡា
លោក ហែម គីរី៖ ការចូលរួមការប្រកួតហែលទឹកវ័យចាស់ហុចផល ចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំមិត្តភក្តិបរទេស
ការចូលរួមការប្រកួតហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swimming 2026) ហុចផលចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំជាមួយមិត្តភ័ក្ត្រទាំងខ្មែរ និងបរទេស។

នេះជាការបញ្ជាក់របស់ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយបញ្ចប់ការប្រកួតកីឡាហែលទឹក វ័យចាស់ ការពីចុងសប្តាហ៍កន្លងទៅ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលជាគោលបំណងសំខាន់គឺចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ស្រលាញ់វិស័យកីឡាហែលទឹក និងសុខភាព និង បង្កើតមិត្តភាព និងសាមគ្គីភាព រវាងគ្នានិងគ្នា។

លោក ហែម គីរី បានបន្ថែមថា ការប្រកួតនេះចំណុចសំខាន់គឺចង់បាន ធនធានមហាជន និងអត្តពលិមចូលនិវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៣ នេះ មានអ្នកចូលរួមក្នុងមួយឆ្នាំៗ ចន្លោះ៤០នាក់ កើនឡើង៥%រាល់ឆ្នាំ ដូច្នេះគណៈកម្មាធិការរៀបចំសង្ឃឹមថា នឹងទទួលបានការចូលរួមពីមហាជនរហូតដល់រាប់រយនាក់ នាឆ្នាំក្រោយៗទៀត៕











-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣