PR NEWS
ព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ?
GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តស្ទឹងត្រែងហើយ។
ខេត្ត ស្ទឹងត្រែង ៖ GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តស្ទឹងត្រែងហើយ។ រយៈពេល២យប់ជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ ពិសេសកីឡាករមកពីបណ្តាលប្រទេសក្រៅមួយចំនួនផងដែរ។

ថ្ងៃទី២៣ ខែឧសភា ២០២៦ ប្រគុំតន្ត្រីខ្នាតធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ មានទឹកដមសំលេងច្រៀងពីរោះៗនិងកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន ក្នុងនោះរួមមាន៖ លោក OG Golden លោក Genzy លោក Meng Tak លោក Em Thai និងកញ្ញា Selina។






ចូរមកដល់រាត្រី ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៦ គឺជាថ្ងៃនៃការប្រកួតប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងតែជាកីឡាករល្បីៗលំដាប់ប្រទេសនិងអន្តរជាតិ។ សម្រាប់គូពិសេសក្នុងសប្តាហ៍នេះ គឺជាជំនួបរវាងកីឡាករ ជុន រាត្រី vs កីឡាករ រិទ្ធី ឆៅ និង កីឡាករ នឹម នន vs កីឡាករ ឆន ឈៀងវ៉ាន់។ សម្រាប់គូអន្តរជាតិ ជំនួបកីឡាករ ឡៅ ចិត្រា vs កីឡាករ តារីក អែលហ្គាណា។ គូដណ្ដើមប្រាក់លាន កីឡាករ សូត្រ ខេវិន និង កីឡាករ ចាន់ ប៊ុនហឿន ប្រកួតជាមួយ កីឡាករ ហ្វីរដាវ បាហ្សូរ៉ូវ និង កីឡាករ ខាហ្ស៊ីមួរ៉ាត អាប់ឌូឡាអ៊ីវ។





តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន7 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន4 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
កីឡា7 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ