កីឡា
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
កីឡាករជឺជីតស៊ូកម្ពុជា មឿនលីម សុបញ្ញា ហាក់សោកស្ដាយ ដែលភ្លាត់នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យខ្លួនទទួលបានត្រឹមមេដាយប្រាក់ ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកសាលវិទ្យាល័យពិភពលោក (FISU ឆ្នាំ២០២៦ នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល ក្នុងសប្ដាហ៍នេះ។
ក្នុងនាមអត្តពលិកតំណាងកម្ពុជា សុបញ្ញា ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករអាល្លឺម៉ង់ ឲ្យចុះចាញ់ដោយឃ្លេដៃ ត្រឹមរយៈពេល ១នាទី និង ២០វិនាទី ហើយបន្ដផ្ដួលកីឡាករថៃ ឲ្យសុំចុះចាញ់ដោយឃ្លេដៃដូចគ្នា ក្នុងរយៈពេល ៣នាទី និង ៣៦វិនាទី។
ប៉ុន្ដែអ្វីដែលសោកស្ដាយ គឺនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានបើកការនាំមុខលើកីឡាករម្ចាស់ផ្ទះប្រេស៊ីល ស្ទើរពេញមួួយការប្រកួត តែដោយសារការភ្លាត់នៅចុងម៉ោង នាំឲ្យរូបគេ បរាជ័យដោយពិន្ទុទាំងប្រផិតប្រផើយ និងទទួលបានត្រឹមមេដាយប្រាក់តែម្ដង។
ក្រោយចប់ការប្រកួត សុបញ្ញា បានលើកឡើងថា គោលដៅរបស់ខ្លួន គឺយកមេដាយមាសមកផ្ទះវិញ ប៉ុន្តែគេបានបង្កើតកំហុសខ្លះនៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះ បញ្ញា នឹងរៀនពីបទពិសោធន៍នេះ ហើយត្រលប់មកវិញឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតបន្ទាប់។
បែបនេះក្ដី ថ្នាក់ដឹកនាំសហព័ន្ធកីឡជឺជីតស៊ូកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការបង្ហាញសម្ត្ថភាពដ៏លេចធ្លោ និងមេដាយប្រាក់ជើងឯកពិភពលោកដ៏សក្តិសមសម្រាប់កម្ពុជា ដែលជាកម្លាំងចិត្តមួយសម្រាប់ សុបញ្ញា ត្រៀមចូលរួមការប្រកួតធំៗជាបន្ដបន្ទាប់ទៀត នៅប្រទេសជប៉ុន និងកាហ្សាក់ស្ថាន នាខែក្រោយ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣