កីឡា
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប រួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី បានទទួលសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ ។ នេះបើតាមការជូនដំណឹងរបស់ខេមរសហព័ន្ធតេក្វាន់ដូ ក្នុងសប្ដាហ៍នេះ។
ប្រភពដដែល បានបញ្ជាក់ថា បេសកកម្មចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ នឹងដឹកនាំដោយលោក ឆយ យ៉ុងសុក គ្រូបង្វឹកកម្រិតខ្ពស់របស់កម្ពុជា ដែលធ្លាប់មានបទពិសោធន៍ច្រើនលើសលុប និងតែងពាំនាំមកនូវមេដាយកិត្តិយសជូនជាតិមាតុភូមិជារឿយៗពីការប្រកួតតេក្វាន់ដូលើឆាកអន្ដរជាតិ។
ចំពោះអត្តពលិកតេក្វាន់ដូ WT តំណាងកម្ពុជាទាំង ២រូប សម្រាប់កីឡាករ វ៉ា មិថុនា នឹងត្រូវចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ក្រោម ៨០គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ក្រោម ៥០គីឡូក្រាម។
គួរដឹងថា មុនទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ ខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ជូនអត្តពលិក ៤រូប ទៅប្រកួតជើងឯកអាស៊ី លើកទី២៧ នៅប្រទេសម៉ុងហ្គោលី កាលពីថ្មីៗ ហើយក៏ជាការប្រកួតដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាអាស៊ីផងដែរ។ ជាលទ្ធផលកម្ពុជា មានអត្តពលិក ២រូប ដែលទទួលបានឱកាសមាសនេះ គឺកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ