កីឡា
គួច សុកុម្ភៈ ត្រូវបានដាក់ឲ្យខ្ចីជើងសម្រាប់រដូវកាលថ្មី ក្រោយបន្ដកិច្ចសន្យាជាមួយណាហ្គាវើលដ៏
កីឡាករ គួច សកុម្ភៈ ត្រូវបានក្លិបណាហ្គាវើលដ៏ ប្រកាសផ្ទេរទៅកាន់ក្លិបថ្មីមួយទៀត ក្រោមលក្ខខណ្ឌខ្ចីជើង ដើម្បីត្រៀមបន្ដអាជីព និងចែករំលែកបទពិសោធន៍បាល់ទាត់របស់ខ្លួនលើទីលាន ក្រោយក្លិបមានមូលដ្ឋាន នៅខេត្តកំពង់ស្ពឺនេះ បានប្រកាសបន្ដកិច្ចសន្យាថ្មី ជាមួយម្ចាស់អាវលេខ១០ បន្ដទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពដដែលបានបញ្ជាក់ថា ណាហ្គាវើលដ៏ បានសម្រេចចុះកិច្ចសន្យាបន្ដជាមួយ គួច សុកុម្ភៈ តែក្រោយការពិភាក្សារវាងភាគីពាក់ព័ន្ធ កីឡាករវ័យជិត ៤០ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្លិបកម្ពុជាមួយ ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលខាងមុខ ដើម្បីបន្តនឹងឱកាសលេងជាប្រចាំ និងរួមចំណែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួននៅលើទីលាន។
បែបនេះក្ដី ណាហ្គាវើលដ៏ បានចាត់ទុក គួច សុកុម្ភៈ គឺជាកីឡាករឆ្នើមមួយរូប សម្រាប់ក្លិប ក៏ដូចជាវិស័យបាល់ទាត់កម្ពុជាពេញមួយអាជីពរបស់ខ្លួន ដែលជាកីឡាករគួរឲ្យគោរពនៅក្នុងក្លិប។ ជាមួយការផ្ទេរក្រោមលក្ខខណ្ឌខ្ចីជើង ដោយមិនទាន់បញ្ជាក់ក្លិបត្រូវចូលរួមនេះដែរ ថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ក៏បានជូនពរឲ្យ សុកុម្ភៈ ទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មលើសមរភូមិវាលស្មៅនាពេលលខាងមុខ។
គួរដឹងថា បច្ចុប្បន្ន គួច សុកុម្ភៈ ត្រូវបានចាត់ទុកជាកីឡាករវ័យចំណាស់ជាងគេ លំដាប់ទី២ បន្ទាប់ពីប្រធានក្លិប ISI ដង្កោសែនជ័យ ដែលត្រូវបន្ដសុពលភាពក្នុងនាមកីឡាករអាជីពនៅក្លិបរបស់ខ្លួន កាលពីថ្មីៗ។ ក្រោមលក្ខខណ្ឌខ្ចីជើង ដែលនឹងត្រូវបន្ដអាជីព នារដូវកាលថ្មីខាងមុខ គឺជាឆ្នាំ២២ ដែលកីឡាករមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ ត្រូវប្រឡូកអាជីពនៅលីគកំពូលកម្ពុជា ខណៈជាង ២ទសវត្សរ៍កន្លងមក សុកុម្ភៈ បានលេងឲ្យក្លិបចំនួន ៣ ប៉ុណ្ណោះ គឺក្រុមខេមរាកីឡា នៅចន្លោះឆ្នាំ២០០៥-២០១០, ក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១០-២០១៥ និងក្លិបណាហ្គាវើលដ៏ ចន្លោះឆ្នាំ២០១៥ ដល់បច្ចុប្បន្ន៕អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16