កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹក ស្វាគមន៍សាធារណជន និងយុវជនខេត្តបាត់ដំបង ចូលរួមហាត់រៀនហែលទឹក ត្រៀមរៀបចំការប្រកួតធំៗ
បាត់ដំបង៖ សហព័ន្ធខ្មែរកីឡាហែល នាពេលថ្នីៗនេះ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងសាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបង មកចូលរួមហាត់រៀន និងលេងកីឡាហែលទឹក ឲ្យបានផុលផុស នៅអាងហែលទឹកក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកពង្រីកធនធាន និងស្វែងរកអ្នកមានទេពកោសល្យតំណាងឱ្យខេត្ត សម្រាប់ការប្រកួតនានា។
លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធខ្មែរកីឡាហែល បានគូសបញ្ជាក់ថា ការហាត់ហែលទឹកគឺជារឿងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ ព្រោះវាជាបំណិនជីវិតដែលអាចជួយការពារខ្លួនពីការលង់ទឹក ឬហានិភ័យផ្សេងៗដែលមើលមិនឃើញ។ អ្វីដែលជាការពិសេសនោះ គឺនៅទីនោះមានគ្រូជំនាញចាំជួយបង្ហាត់បង្រៀន ហើយសហព័ន្ធក៏បានបញ្ជូនគ្រូបង្គោលបន្ថែមពីភ្នំពេញទៅជួយផងដែរ។ លើសពីនេះ សហព័ន្ធកំពុងពិចារណាលើផែនការផ្លាស់ប្ដូរការហ្វឹកហាត់រវាងកីឡាករពីបាត់ដំបងមកភ្នំពេញ និងពីភ្នំពេញទៅបាត់ដំបងវិញ នាពេលខាងមុខ។
ដើម្បីបំផុសវិស័យកីឡាហែលទឹកតាមបណ្ដាខេត្តឱ្យកាន់តែមានភាពផុសផុល និងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន សហព័ន្ធមានផែនការរៀបចំការប្រកួតកម្រិតយុវជនមួយនៅអាងហែលទឹកខេត្តបាត់ដំបង តាមការគ្រោងទុក ការប្រកួតនេះនឹងធ្វើឡើងនៅចន្លោះខែសីហា ឆ្នាំ២០២៦ ខាងមុខ ប៉ុន្តែបើមានលទ្ធភាពគ្រប់គ្រាន់ យើងនឹងរៀបចំឱ្យបានមុន ពោលគឺនៅក្នុងអំឡុងខែកក្កដា តែម្ដង នេះបើតាមការបញ្ជាក់បន្ថែមពី លោក លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ។
សូមជម្រាបថា សម្រាប់ការបើកទ្វារជូនប្រជាពលរដ្ឋចូលរួម គឺធ្វើឡើងរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដូចទៅនឹងពហុកីឡដ្ឋានជាតិនៅរាជធានីភ្នំពេញដែរ ដោយបែងចែកម៉ោងដូចជា ពេលព្រឹកចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ម៉ោង ១១:០០ ថ្ងៃត្រង់ និង ពេលរសៀលចាប់ពីម៉ោង ១:០០ រសៀល ដល់ ម៉ោង ៦:០០ ល្ងាច៕





-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣