កីឡា
លីគ U16 និង U18 ត្រឡប់មកវិញ ជាមួយរូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា
ការប្រកួតជម្រើសជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ (U16 & U18) រដូវកាលថ្មី ឆ្នាំ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ជាមួយការប្រើប្រាស់រូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា ដើម្បីកំណត់ក្រុមជើងឯកប្រចាំឆ្នាំ។
សម្រាប់លីគយុវជនទាំង ២កម្រិតអាយុឆ្នាំនេះ មានការកើនឡើង ១ក្រុមដូចគ្នា និងមានក្រុមចំណូលថ្មីមួយចំនួន បន្ទាប់ពីអវត្តមានក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ។ ចំពោះលីគយុវជន U16 គឺមានបេក្ខភាពប្រកួតប្រជែង ១១ក្រុម រួមមានក្រុមយុវជនព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺរ, ISI ដង្កោសែនជ័យ, សាលាបាល់ទាត់ជាតិបាទី, សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្រុមចំណូលថ្មី ២ក្រុម គឺក្រុមយុវជនឡាយហ្វខេត្តព្រះសីហនុ និងក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ។
ចំណែកការប្រកួតប្រជែងលីគយុវជន U18 គឺមានបេក្ខភាព ១១ក្រុមដូចគ្នា តែរួមមានក្រុមយុវជនព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺរ, ISI ដង្កោសែនជ័យ, សាលាបាល់ទាត់ជាតិបាទី, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្រុមចំណូលថ្មី ៣ក្រុម គឺមានក្រុមយុវជន អឹមអូអាយ កំពង់ដេវ៉ា, ឡាយហ្វខេត្តព្រះសីហនុ និងក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ។
យោងតាមពិធីចាប់ឆ្នោតបែងចែកពូល និងបទបង្ហាញស្ដីពីការប្រកួតលីគយុវជន U16 & U18 រដូវកាលថ្មី ដែលសហព័ន្ធបានរៀបចំនាពេលថ្មីៗ សម្រាប់រូបមន្ដប្រកួតជើងឯកយុវជនឆ្នាំនេះ ខុសពីឆ្នាំមុនៗ ដោយបែងចែកជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ក្រុមនីមួយៗ ត្រូវប្រកួតសន្សំពិន្ទុវិលជុំ ។ បន្ទាប់មកដំណាក់កាលទី២ សម្រាប់ក្រុមឈរលេខ១ ដល់លេខ៦ ឬបេក្ខភាព Top-6 ក្នុងដំណាក់កាលទី១ នឹងត្រូវបន្ដការប្រកួតសន្សំពិន្ទុ ១ជុំទៀត ដើម្បីកំណត់តក្រុមមានពិន្ទុច្រើនជាងគេ ក្លាយជាជើងឯក គ្រាដែលក្រុមឈរលេខ៧ ដល់លេខ៥ ឬក្រុម Bottom 5 នឹងត្រូវបន្ដប្រកួតសន្សំពិន្ទុវិលជុំដូចគ្នា ដើម្បីប្រជែងចំណាត់ថ្នាក់ល្អនៅដំណាក់កាលទី១ ដែលរូបមន្ដនេះ ស្រដៀងគ្នានឹងការប្រកួតលីគកំពូលកម្ពុជា ដែរ។
គួរដឹងថា ការប្រកួតឆ្នាំ២០២៥/២៦ កន្លងទៅ លីគយុវជន U16 & U18 គឺមានបេក្ខភាពចូលរួម ១០ក្រុមដូចៗគ្នា ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជុំ ហើយក្រុមមានពិន្ទុច្រើនជាងគេ នឹងក្លាយជាជើងឯកតែម្ដង គ្រាដែលរដូវកាលមុន ពានកម្រិតយុវជនទាំងពីរ ត្រូវបានក្ដោបតំណែងជើងឯកដោយក្រុមយុវជនវិសាខាដូចគ្នា គ្រាដែលយុវជនភ្នំពេញក្រោន បានត្រឹមជើងឯករងលីគយុវជន U16 និងក្រុមយុវជនសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ទទួលបានជើងឯករងលីគយុវជន U18៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ