កីឡា
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ នូវកីឡាការិនី ២៣រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។
ជាមួយការកោះហៅកីឡាការិនី ត្រៀមការប្រកួតផ្លូវការ ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នេះ គេឃើញមានការផ្លាស់ប្ដូរកីឡាការិនីថ្មីៗមួយចំនួន បើធៀបបញ្ជីឈ្មោះក្រុម ដែលទើបប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្មីៗ។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីកីឡាករក្នុងស្រុក ដែលកំពុងលេងនៅលីគនារីកម្ពុជា មានកីឡាការិនីកូនកាត់ខ្មែរនៅបរទេស ២រូប ក៏ត្រូវបានកោះហៅផងដែរ គឺមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា ពិសេសកូនខ្មែរកាត់អាមេរិក សាំង រ៉ូសានហ្គីនដូលីន ដែលទើបកោះហៅលើកដំបូង ត្រៀមយុទ្ធនាការដ៏សំខាន់នាពេលដ៏ខ្លីខាងមុខ។
ដូលីន ត្រូវបានចាត់ទុកជាឈាមថ្មី សម្រាប់ក្រុមគោព្រៃផ្នែកនារីកម្ពុជា ។ បច្ចុប្បន្នខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ គឺជាសមាជិកក្រុមបាល់ទាត់សកលវិទ្យាល័យ Pacific University នៅសហរដ្ឋអាមេរិក។ អ្នកគាំទ្ររំពឹងការមកដល់របស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ គួបផ្សំជាមួយកីឡាការិនី ឈីវ សាលីណា ដែលមានបទពិសោធន៍ជួយក្រុមជម្រើសជាតិច្រើនដង និងកីឡាការិនីក្នុងស្រុក ដែលកំពុងមានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ នឹងជំរុញឲ្យក្រុមត្រៀមខ្លួនបានកាន់តែល្អ ដើម្បីប្រកួតប្រជែងពានរង្វាន់ ASEAN Women’s Cup នៅទឹកដីម៉ាឡេស៊ី នាខែកក្កដាខាងមុខ។
សម្រាប់បេសកកម្មចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះ ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ បានត្រឹមជើងឯករងប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ