កីឡា
ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការហើយ ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣រូបរយៈពេល ២ថ្ងៃ ដើម្បីត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដាខាងមុខ។
ជាមួយការបោះជំរុំហ្វឹកហាត់នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី ដែលជាគ្រូបង្គោល និងគ្រូជំនួយជនជាតិខ្មែរផ្សេងៗ ដូចជាលោក ទុំ សារ៉ាយ និងកញ្ញា ម៉ៅ សាវីន ជាដើម។ ការប្រមូលផ្ដុំនេះ បានចាប់ផ្ដើមតាំងពីថ្ងៃី២៧ ខែមិថុនា រហូតដល់ថ្ងៃចេញដំណើរ ដែលក្រុមជម្រើសជាតិនារីកម្ពុជា គ្រោងនឹងចាកចេញពីមាតុភូមិ នៅថ្ងៃទី១១ ខែកក្កដាខាងមុខ ហើយមុនចេញទៅម៉ាឡេស៊ី ក៏នឹងមានការប្រកួតមិត្តភាពចំនួន ២ប្រកួតផងដែរ។
សម្រាប់កីឡាការិនី ២៣រូប ដែលត្រូវបានក្រុមជម្រើសជាតិនារីកម្ពុជាកោះហៅចូលរួមយុទ្ធនាការនេះ គឺមានសមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៧រូប, វិសាខា ៥រូប, សៀមរាបអេហ្វស៊ី ៤រូប, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដី ២រូបដូចគ្នា និងសមាជិកក្រុមបាល់ទាត់នារីបឹងកេតម្នាក់។ រីឯ ២រូបទៀត គឺមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា និងកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន។
ចំពោះបេសកកម្មប្រជែងជើងឯកពានរង្វាន់ ASEAN Women’s Cup ឆ្នាំនេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ ទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ