ព័ត៌មាន
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកំណត់យកថ្ងៃទី៣១កក្កដាស្អែកនេះ ប្រជុំវិសាមញ្ញ នីតិកាលទី៥
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានកំណត់យកថ្ងៃទី៣១ ខែកក្កដាស្អែកនេះ ដើម្បីប្រជុំវិសាមញ្ញ នីតិកាលទី៥។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សូមបញ្ជាក់ថា តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា គឺមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបញ្ញត្តិដោយមាត្រា១១២ថ្មី នៃរដ្ឋធម្មនុញ្ញ គឺជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញកិច្ចការរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន (វាក្យខ័ណ្ឌទី១ មាត្រា៩៩ថ្មី នៃរដ្ឋធម្មនុញ្ញ) ។
ព្រឹទ្ធសភាមានគណៈកម្មាធិការអចិន្ត្រៃយ៍មួយ មានភារកិច្ច ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់សកម្មភាពផេ្សងៗរបស់ព្រឹទ្ធសភា ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង ព្រមទាំងមានគណៈកម្មការនានា ដែលទទួលបន្ទុក ការងារតាមវិស័យជាសមត្ថកិច្ច៕


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី