ព័ត៌មាន
រដ្ឋបាលស្រុកសំឡូត៖ ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមហក់ឡើងពីមធ្យមទៅខ្លាំង
រដ្ឋបាលស្រុកសំឡូតបានឲ្យដឹងថា ចាប់ពីម៉ោងប្រមាណ ០១ រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំទាំង៧ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើអោយស្ថានភាពទឹកតាមបណ្តាអូរតូចៗមានការកើនឡើងពីកម្រិត មធ្យមទៅខ្លាំង។ ចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមមានការកើនឡើងពីមធ្យម ទៅខ្លាំង។
រដ្ឋបាលស្រុកសំឡូតបានបញ្ចាក់ថា ឃុំតាតោក ទឹកហូរកាត់ស្ពាន ០១កន្លែង នៅចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ពុំអាចធ្វើដំណើរឆ្លងកាត់បានទេ និងហូរកាត់តាមបណ្តាផ្លូវមួយចំនួននៅភូមិភ្នំរៃ។
ឃុំតាសាញ ទឹកហូរកាត់ផ្លូវ ៥៧-៧ នៅចំនុចភូមិតាសាញត្បូង ប៉ុន្តែអាចធ្វើដំណើបានធម្មតា។គិតមកត្រឹមម៉ោង ១៤:២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុមេឃនៅមានភ្លៀងបន្តមិនទាន់រាំងនៅឡើយ និងមានការលិចលង់ផ្ទះនិងដំណាំប្រជាពលរដ្ឋមួយចំនួនរបស់ប្រជាពលរដ្ឋនៅតាមមាត់អូរ និងមាត់ស្ទឹង។
ជាមួយគ្នានេះ រដ្ឋបាលស្រុកសំឡូតបានកំពុងបន្តតាមដាន និងណែនាំដល់កងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង៧ តាមដាន នឹងត្រៀមអន្តរាគម ភ្លាមៗក្នុងករណីកើតឡើងជាយថាហេតុណាមួយ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣