ព័ត៌មាន
បារាំងនឹងជំរុញឱ្យមានវត្តមានវិនិយោគិនបារាំងកាន់តែច្រើនមកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ប្រទេសបារាំងនឹងបន្តជំរុញឱ្យវិនិយោគិនបារាំងមកនៅកម្ពុជាបន្ថែមទៀត ខណៈ បច្ចុប្បន្នក្រុមហ៊ុនបារាំងប្រមាណ ២០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជាទៅលើវិស័យសំខាន់ៗ ដូចជា វិស័យដឹកជញ្ជូន, ថាមពល, ហិរញ្ញវត្ថុ, សុខាភិបាល និងវិស័យចម្បងមួយចំនួនទៀត។

ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលសប្តាហ៍មុនថា ក្រុមហ៊ុនបារាំងបានដើរតួនាទីយ៉ាងសំខាន់បានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដែលក្រុមហ៊ុនបារាំងទាំងនោះវិនិយោគលើវិស័យចម្បងៗ ដូចជា វិស័យដឹកជញ្ជូន (ព្រលានយន្តហោះ), ថាមពល, ហិរញ្ញវត្ថុ, សុខាភិបាល, ទេសចរណ៍,សណ្ឋាគារ, និង វិស័យសំណង។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចង់ឃើញនូវការពង្រឹងការវិនិយោគរបស់បារំាងនៅកម្ពុជាបន្ថែមទៀត ជាពិសេសទៅលើគម្រោងជាក់លាក់មួយចំនួន ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅកម្ពុជា ឯឧត្តម នីកូឡា ហ្វ័ររីស្យេ បានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្លាស់ប្តូរយោបល់លើគម្រោងសេដ្ឋកិច្ចជាក់ស្តែង ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងប្រទេសបារាំង និងកម្ពុជា ព្រមទាំងពង្រីកវត្តមានរបស់សហគ្រាសបារាំងនៅកម្ពុជា។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំងបានឈានដល់ ៣២២,៨៣ លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ កើនឡើង ១២,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ក្នុងនោះ កម្ពុជាបាននាំចេញទៅបារាំងកក្នុងទំហំទឹកប្រាក់សរុបចំនួន ២៥៩,១១ លានដុល្លារអាមេរិក កើនឡើង ១៣,៥% ខណៈដែលកម្ពុជានាំចូលមកវិញមានចំនួន ៦៣,៧២ លានដុល្លារអាមេរិក កើនឡើង ១០,៥%។ ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី ១៦ របស់កម្ពុជា៕ អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣