ព័ត៌មាន
មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារជាង ៥០០នាក់ពីជំនន់ទឹកភ្លៀងមកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ
រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឯកឧត្តមនិងមន្រ្តីក្រសួងបរិស្ថាន បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃនេះថា ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យ មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សា ឱ្យមានសុវត្ថិភាពទាំងអស់។
កន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ បានពង្រឹងការងារជំនាញសង្រ្គោះបឋម ដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ៕









-
ព័ត៌មាន1 week agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន5 days agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន6 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន2 days agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន2 days agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 day agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា