ព័ត៌មាន
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ នៃសាជីវកម្មធនធានទឹកកូរ៉េ
នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Sang-Young នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ (Korea-Mekong Water Center) នៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។
លោក Park បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងមួយចំនួនដែល K-water បានអនុវត្តកន្លងមកក្នុងប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ODA របស់កូរ៉េ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹកប្រើប្រាស់ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក Park ក៏បានអញ្ជើញឯកឧត្តមឯកអគ្គរាជទូតចូលរួមកម្មវិធី «វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៤ – 4th Mekong-Korea International Water Forum» នៅចុងឆ្នាំ ២០២៦នេះ ផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ K-Water ដែលបានផ្តល់កិច្ចសហការ និងបន្តគាំទ្រលើគម្រោងអភិវឌ្ឍផ្នែកធនធានទឹករបស់ប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាគម្រោងមានសារៈសំខាន់សម្រាប់គាំទ្រដល់វិស័យសំខាន់ៗ របស់ប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមក៏បានបន្តថា ស្ថានទូតរីករាយនឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ K-water សម្រាប់គម្រោងនានាក្នុងប្រទេសកម្ពុជា នៅថ្ងៃខាងមុខ ៕ អត្ថបទបានសុខរិទ្ធិ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣