ព័ត៌មាន
ខេត្តកណ្តាលចាប់ផ្តើមការរៀបចំទីតាំងប្រគំតន្ត្រីខ្នាតធំអបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
អាជ្ញាធរមូលដ្ឋាននៅខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា បានចាប់ផ្តើមរៀបចំទីតាំងជួបជុំពលរដ្ឋ ដើម្បីត្រៀមប្រគំតន្ត្រីខ្នាតធំ និងប្រកួតកីឡាប្រដាល់គុនខ្មែរសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។

នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមរៀបចំទីតាំងនេះ អាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ផ្អាកការលក់ដូរចំណីអាហាររបស់ពលរដ្ឋនៅលើតំបន់ច្រមុះជ្រូកសួនច្បារតាខ្មៅ ដើម្បីយកទីតាំង សម្អាតបរិស្ថាន ដំឡើងឆាកប្រគំតន្ត្រី រៀបចំលើកផ្ទាំងបដាគាំទ្រ និងអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយមានការរៀបចំដំឡើងភ្លើងពិព័រណ៍លម្អ តាមដងផ្លូវសំខាន់ៗ ជាពិសេស គ្រប់បណ្តាផ្លូវឆ្ពោះទៅកាន់ទីតាំងបើកការដ្ឋានបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

ពាក់ព័ន្ធនឹងបញ្ហានេះបណ្តាអាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស តាមមូលដ្ឋានបានបង្ហាញស្មារតីជាតិនិយមចូលរួមគាំទ្រ និងបានបញ្ជាក់ថាពលរដ្ឋពិតជាមានសំណាងដែលបានឃើញផ្ទាល់ក្នុងការអនុវត្តសាងាសង់ព្រែកជីកហ្វូណនតេជោនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ នៅសល់រយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនឹងឈានចូលមកដល់ ខណៈរយៈពេលនេះបណ្តាពលរដ្ឋដែលមានស្មារតីជាតិនិយម បានបង្ហាញស្មារតីគាំទ្រ និងមានមោទនភាពចំពោះជាតិខ្មែរ៕ 





អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម