ព័ត៌មាន
សម្ដេចតេជោ៖បាល់ទាត់ពិភពលោករវាងបារាំងជាមួយអេស្បាញ មិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកក្កដានេះ បានបង្ហោះសារមួយពាក់ព័ន្ធនឹថរឿងបាល់ទាត់ពិភពលោក, ដោយសម្ដេចចាត់ទុកការប៉ះគ្នារវាងបារាំងជាមួយអេស្បាញ គឺមិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ
សម្ដេចតេជោថ្លែងថា បាល់ទាត់យប់មិញរវាងបារាំងជាមួយអេស្បាញមិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ។
សម្ដេចបន្តថា បុរសម្នាក់ពូកែលេងមាន់ជល់គាត់តែងយកមាន់គាត់ទៅជល់ភ្នាល់ជាមួយមាន់អ្នកផ្សេងទៀតតែគាត់មិនដែលចាក់ខាងមាន់គាត់ទេគាត់បែរជាចាប់យក និងចាក់មាន់អ្នកផ្សេងទៀតដែលទីបំផុតគាត់ គឺជាអ្នកឈ្នះព្រោះគាត់ដឹងថាមាន់
ដែលគាត់ជល់មិនឈ្នះមាន់ម្ខាងទៀត
ទេ។
សម្ដេចតេជោថ្លែងថា រឿងបាល់ទាត់ពិភពលោករវាងបារាំង និងអេស្បាញយប់កន្លងទៅមនុស្សនៅលើពិភពលោកច្រើនណាស់ដែលគាំទ្របារាំងតែស្ងាត់ៗទៅចាក់ និងគាំទ្រអេស្បាញព្រោះគេពិនិត្យឃើញប្រវត្តិប្រកួតរវាងបារាំងជាមួយអេស្បាញភាគច្រើនអេស្បាញជាអ្នកឈ្នះ។
សម្ដេចបានបញ្ជាក់ថា ករណីសម្ដេច គឺគាំទ្របារាំងពិតប្រាកដតែដោយសារដៃគូប្រកួតរបស់ខ្ញុំមានសិទ្ធិជ្រើសរើសមុនគាត់រើសយកបារាំងដូចនេះគាត់ប្រគល់អេស្បាញឲ្យខ្ញុំដូចជាប្រគល់ជ័យជម្នះឲ្យខ្ញុំដូចគ្នាដែរ។
សម្ដេចបន្តថា រង់ចាំមើលយប់នេះទៀតដោយគាត់រើសមុនដោយយកអាហ្សង់ទីន និងទុកអង់គ្លេសឲ្យខ្ញុំ។ គាត់ជាមនុស្សស្រួលឲ្យតែខ្ញុំសរសើរក្រុមណាគាត់យកក្រុមនោះទោះខ្ញុំនិយាយប្រាប់គាត់ថា បាល់មូលក៏ដោយ។
បើតាមប្រសាសន៍សម្ដេចតេជោ មកដល់ពេលនេះសម្ដេចបានឈ្នះ ១១ប្រកួតដោយ ៦ប្រកួតសម្ដេចជាអ្នករើសមុន និង៥ប្រកួតទៀតគូរប្រកួតសម្ដេចជាអ្នករើសមុន៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣