ព័ត៌មាន
វិស័យឯកជនពង្រឹងចំណេះដឹងលើវិស័យអលនទ្រព្យ ដើម្បីជាមូលដ្ឋានធ្វើអាជីវកម្មច្បាស់លាស់ និងរឹងមាំ
វិស័យឯកជនចាប់ផ្តើមពង្រឹងចំណេះដឹងលើវិស័យអលនទ្រព្យ ដើម្បីជាពុទ្ធិសម្រាប់ដោះស្រាយបញ្ហាប្រឈម ការស្វែងយល់អំពី បរិយាកាសធុរកិច្ច និងវិនិយោគក្នុងយុគសម័យឌីជីថល និងការរកដៃគូរសហការក្នុងអាជីវកម្ម ឈានទៅឈរលើមូលដ្ឋានមួយច្បាស់ លាស់ និងរឹងមាំ។
បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី៖ អនាគតវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងយុគសម័យឌីជីថល និងការផ្គូរផ្គងអាជីវកម្ម នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា មុនវិបត្តិជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងខ្លាំង ដោយរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចគួកត់សម្គាល់ផងដែរ ហើយបច្ចប្បន្ន វិស័យនេះកំពុងជួបការប្រឈម និងមានសន្ទុះងើបឡើងវិញយឺត ដោយសារកត្តាជាច្រើនដូចជា ការធ្លាក់ចុះការវិនិយោគបរទេស ឥទ្ធិពលសកលរួមមាន វិបត្តិកូវីដ-១៩, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យអ្នកវិនិយោគ មានការប្រុងប្រយ័ត្ន។
លោកបណ្ឌិត បន្តថា ដើម្បីជួយដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យអលនទ្រព្យ មានភាពបុរេសកម្មឡើងវិញ តាមរយៈការគិតគូរ ផ្ដួចផ្ដើម ការចាត់វិធានការដោះស្រាយ និងការរៀបចំសកម្មភាពនានាឱ្យមានតម្លាភាព ក្នុងនោះការបណ្តុះបណ្តាលចំណេះដឹង ពិតជា មានសារៈសំខាន់ណាស់ ដើម្បីស្វែងរកគន្លឹះដោយឈរលើមូលដ្ឋានច្បាស់លាស់ និងរឹងមាំ ក្នុងការច្បាមយកឱ្យចំគោលដៅ ខណៈ វិស័យនេះនៅមានសក្តានុពលយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ច។
លោក ចេង វុទ្ធី ដែលជាភ្នាក់ងារអចលនទ្រព្យឆ្នើមមួយ លើកឡើងថា ជុំវិញវិស័យអចលទ្រព្យ, ក្នុងពេលបច្ចុប្បន្ននេះមិនទាន់ មានភាពប្រសើរនោះទេ ប៉ុន្តែនៅក្នុងស្ថានភាពនេះ វាក៏ជាឱកាសមួយនៅក្នុងការវិនិយោគផងដែរ ដោយទាមទារឱ្យមានការសិក្សា ច្បាស់លាស់ទៅលើតម្រូវការ ក្នុងនោះអ្នកធ្វើអាជីវកម្ម ក៏ត្រូវពង្រីកចំណេះលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាល ជាពិសេសការតភ្ជាប់ទៅក្រៅប្រទេស ស្វែងរកដៃគូ និងបង្ហាញសក្តានុពលពីអ្វីដែលកម្ពុជាមាន។
សូមបញ្ជាក់ថា អនុវិស័យសំណង់ក្នុងឆ្នាំ២០២៦ បើយោងតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ វិស័យនេះត្រូវបានរំពឹងថា នឹងបន្តថមថយក្នុងអត្រា ០,៧% ដោយសារបច្ច័យជាអវិជ្ជមាននៃភាពមិន ប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខាននៃការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេលខ្លីមក លើទំនុកចិត្តវិនិយោគិន ដែល អាចបន្ទច់បង្អាក់ដល់សកម្មភាពសាងសង់ និងតម្រូវការ, ប៉ុន្តែជារួមអនុវិស័យនេះនៅបន្តទ្រទ្រង់ដោយ សំណង់លំនៅឋានតម្លៃសមរម្យ និងសំណង់បម្រើឱ្យឧស្សាហកម្ម ។ ជាមួយគ្នានេះ ការបន្តអនុវត្តវិធានការ ៨ ចំណុច រហូតដល់ ដំណាច់ឆ្នាំ២០២៦ ក៏រំពឹងថានឹងជួយ គាំពារដល់អនុវិស័យនេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣