ព័ត៌មាន
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ឋគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាព្រៃសហគមន៍តាដេស ដែលជាតំបន់គ្រប់គ្រងដោយរដ្ឋមានផ្ទៃដីសរុបប្រមាណ១០០ហិតា ដោយក្នុងជនជាតិដើមភាគតិចបានស្នើសូមគ្រប់គ្រងដីមួយចំនួនទុកជាកន្លែងគោរពបូជា និងកន្លែងកប់សព ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅទីនេះ។ហើយបច្ចុប្បន្នក្រសួងបរិស្ថានកំពុងធ្វើការសម្របសម្រួលកំណាត់ទីតាំងដីដែលជនជាតិដើមភាគបានស្នើសូម។ ឯកឧត្តមបានបន្តថា ជនជាតិដើមភាគតិចរស់នៅទីនេះ បានចូលរួមចំណែកថែរក្សា និងការពារព្រៃឈើយ៉ាងសកម្មផងដែរ។
លោក សន សារឿន មេភូមិតាដេស បានលើកឡើងដែរ នៅភូមិនេះ មានជនជាតដើមភាគតិចំនួន២រួមមាន ព័រ និងជង ដែលជាទូទៅពួកគេគោរពតាមបែបបទប្រពៃណីគឺរូបី និងអរូបី ដូច្នេះហើយបានជាមានការស្នើសូមកំណាត់ដីសម្រាប់ទុកបូជាអារក្សព្រៃឈើ និងកប់សព។ លោកបន្តថា បើសិនការស្នើនេះទទួលបានជោគជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិ ជាពិសេសជនជាតិដើមភាគតិច និងខិតខំបន្ថែមទៀតការពារ និងអភិរក្សព្រៃឈើ។
លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍមូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងដែរថា គម្រោងរេតបូកសំកុស បានចាប់ផ្តើមការងារអនុវត្តនៅចុងឆ្នាំ២០២៣ ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នកអនុវត្ត ដោយផ្តោតទៅលើ២៧សហគមន៍ ស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ។ ដោយឡែកនៅក្នុងភូមិតាដេស គម្រោងបានជួយជ្រោមជ្រែងប្រជាសហគមន៍ ជាពិសេសជនជាតិដើមភាគតិចរស់នៅទីនេះឲ្យពួកគេទទួលបានសិទ្ធទីតាំងសក្ការ: និងទីតាំងកប់សព ដោយធ្វើការងារជាមួយក្រសួងបរិស្ថាន។
គួរបញ្ជាក់ដែរថា ព្រៃសហគមន៍តាដេស ស្ថិតនៅភូមិតាដេស មានប្រជាពលរដ្ឋជាង២រយគ្រួសារ ក្នុងនោះជនជាតិដើមភាគតិចព័រចំនួន៣០គ្រួសារ និងជនជាតិដើមភាគតិចជងចំនួន៣៥គ្រួសារ ។ អត្ថបទ:ទូច សោភ័ណ














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣