ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាស ស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ឯកឧត្តមប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំនូវអ្នកវិនិយោគអាមេរិកមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាំចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី គឺតែងតែជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានដែលជជែកទៅលើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិកនឹងមកបណ្ដាកទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងធុរជនរបស់អាមេរិកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានសមាជិករបស់ហូតទៅដល់ជាង ១៨០ ក្រុមហ៊ុនដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។
ឯកឧត្តមក៏បានលើកឡើងថា នៅពេលនេះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកំពុងកំពុងតែមានដំណើរការល្អ និងមានភាពល្អប្រសើរ ហើយឯកឧត្តម ក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមធុរកិច្ចអាមេរិក-អាស៊ានគឺចង់ចូលរួមចំណែកនៅក្នុងាករវិនិយោគនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម Brian D. McFeeters លើកឡើងថា ធុរជនរបស់អាមេរិក ក៏ដូចជាដៃគូក្រុមហ៊ុនរបស់អាមេរិកដែលមកជួបសម្ដេចតេជោ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ក៏ដូចជាពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ ក្នុងពេលនេះមានដូចជាក្រុមហ៊ុន Ford, ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន Coca-Cola ជាដើម រួមជាមួយនឹងក្រុមហ៊ុនដៃគូរបស់អាមេរិកមួយចំនួនទៀតដែលបានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនាឱកាសនេះ។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Brian D. McFeeters ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា ហើយសម្ដេចតេជោ គាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគរបស់អាមេរិកមកកាន់កម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះឯងដែលជាចំណុចស្នូលដោយសម្ដេចសង្ឃឹមថា អ្នកវិនិយោគទុនរបស់អាមេរិកនឹងមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន។ សម្ដេចបានគត់សម្គាល់ថា វិនិយោគិនរបស់អាមេរិកដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាលើផលិតផលធ្វើដំណើរដូចជារថយន្ត ផ្នែកសុខុមាលភាព វិស័យអប់រំ និងការពង្រឹងផ្នែកបច្ចេកវិទ្យាផងដែរដែលជាចំណុចស្នូលមួយដែលកម្ពុជាចង់បាន។ សម្ដេចតេជោ បានលើកឡើងថា ប្រទេសកម្ពុជា ថ្វីត្បិតតែមានប្រជាជនតិច ប៉ុន្ដែមានកម្លាំងទិញដ៏ធំ៕












-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា