ព័ត៌មាន
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះជួបបញ្ហាប្រឈមកត្តាខាងក្រៅក្តី
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ទោះបីជួបប្រទះបញ្ហាប្រឈម ជាពិសេសហានិភ័យដែលកើតឡើងពីកត្តាខាងក្រៅក្តី ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ខណៈដែលវិស័យនេះត្រូវបានរំពឹងកាន់តែខ្ពស់ ពីរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅ ទៅលើការចូលរួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា ការបន្ត រក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានជួយការពារអំណាចទិញនៃប្រាក់រៀល និងបន្ថយសម្ពាធមួយផ្នែកនៃអតិផរណា ហើយបានផ្តល់ជាយុថ្កាមួយនៃលំនឹងសេដ្ឋកិច្ច។ ជាមួយគ្នានេះការគរពូនទុនបម្រុងអន្តរជាតិ ដែលសម្រេចបានក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ បានបន្តពង្រឹង ប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និងរួមចំណែកបន្ថែមទៀត ក្នុងការរក្សាជំនឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងណាកម្រិតខ្ពស់នៃដុល្លារូបនីយកម្ម មិនអនុញ្ញាតឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញ ក្នុងការកាត់បន្ថយសម្ពាធ អតិផរណានោះទេ ដោយត្រូវពឹងផ្អែកជាចម្បងទៅលើនយោបាយសារពើពន្ធ។
លោកជំទាវបណ្ឌិត បន្តថា ចំពោះប្រព័ន្ធធនាគារ ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាពិសេសហានិភ័យដែលកើត ឡើងពីកត្តាខាងក្រៅក្តី ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ។ ក៏ប៉ុន្តែដោយសារអភិរក្សនិយម នៃការអភិវឌ្ឍប្រព័ន្ធ ធនាគារ ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ ប្រព័ន្ធធនាគារក៏ត្រូវបានរំពឹងកាន់តែខ្ពស់ ពីរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅ ទៅលើការចូលរួមចំណែករបស់វិស័យធនាគារក្នុងការទប់ទល់នឹងវិបត្តិ។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធធនាគារកម្ពុជា បានសហការអនុវត្តការងារយ៉ាងសកម្ម ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលការរក្សាស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ នៅតែជាអាទិភាពចម្បង។
ប្រព័ន្ធធនាគារបានអនុវត្តវិធានការអនុគ្រោះប្រកបដោយពិលាស ជាពិសេសតាមរយៈការរៀបចំឥណទានឡើងវិញ ចំនួនជិត ២៤ គណនី ដែលមានទំហំឥណទានសរុប ៤,៨ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧,៥% នៃទំហំឥណទានសរុប។ ហើយបច្ចុប្បន្ន វិធានការទាំងនេះ កំពុងត្រូវបានធ្វើប្រក្រតីកម្មឡើងវិញ សំដៅពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារ។ ម្យ៉ាងទៀតវិស័យធនាគារបានជួយ គាំទ្រដល់វិស័យចម្បងៗ ជាពិសេសវិស័យកសិកម្ម និងសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យអាទិភាពចំពោះសេដ្ឋកិច្ចកម្ពុជា ដើម្បីទទួលបានឥណទានក្នុងអត្រាការប្រាក់សមស្របសម្រាប់បង្កើតនិងអភិវឌ្ឍអាជីវកម្ម។
ជារួម, ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យ ក៏ដូចជាការដាក់ចេញបទប្បញ្ញតិបុរេសកម្ម ផ្អែកលើហានិភ័យ និងទស្សនអនាគត ដោយថ្លឹងថ្លែងពីហានិភ័យជាប្រព័ន្ធ និងការរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ច។ ចំពោះការគ្រប់គ្រងលើការ កើនឡើងនូវឥណទានមិនដំណើរការ ប្រព័ន្ធធនាគារបានបង្កើនការធ្វើសំវិធានធន ដែលរក្សាឱ្យអនុបាតឥណទានមិនដំណើរការសុទ្ធ មានកម្រិតទាបត្រឹម ៣,៣% ប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពគ្រប់គ្រាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការស្រូបយកការ ខាតបង់ជាយថាហេតុ។ គួររំលេចថាប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យមកលើប្រព័ន្ធធនាគារ ក៏ទាមទារចាំបាច់នូវកិច្ចសហការ របស់ភាគីពាក់ព័ន្ធផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ