ព័ត៌មាន
ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ
(ភ្នំពេញ)៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សានិងចែករំលែកបទពិសោធការងារជាមួយប្រតិភូនៃកម្មវិធីភាពជាអ្នកដឹកនាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (Futuru Líder ba ASEAN-FLBA) របស់ទីម័រឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទី១ នៃស្ថានទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោកជំទាវ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃកម្មវិធី FLBA របស់ទីម័រឡេស្តេ និងបានលើកឡើងពីសារៈសំខាន់នៃជំនួបនាពេលនេះថា ជាឱកាសដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជំនាញ ការអភិវឌ្ឍគោលនយោបាយការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផែនការអភិវឌ្ឍន៍សំខាន់ៗ ព្រមទាំងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ។

លោកជំទាវបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសម្រាប់យុវជន ដោយបាននិងកំពុងបន្តពង្រឹងប្រព័ន្ធ TVET របស់ខ្លួនតាមរយៈផែនការយុទ្ធសាស្ត្រជាតិ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលជាក់ស្តែង និងសេវាកម្មព័ត៌មានទីផ្សារការងារ ដើម្បីបំពាក់ដល់សិស្សានុសិស្សនូវជំនាញទៅតាមតម្រូវការទីផ្សារកម្លាំងពលកម្ម។
ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាគម្លាតជំនាញតាមរយៈការរៀនសូត្រផ្អែកលើការងារ (Work-based Learning) ការអប់រំតាមប្រព័ន្ធឆ្លាស់ (Dual Learning) ការទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីបណ្តុះបណ្តាលចល័តសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីអគ្គនាយកដ្ឋាន TVET ក៏បានចែករំលែកអំពីការសិក្សាពីការអនុវត្តប្រព័ន្ធ TVET របស់ប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសដទៃទៀតដូចជាប្រទេសស្វ៊ីស ហើយយកមកអនុវត្តស្របតាមតថភាពជាក់ស្ដែងរបស់កម្ពុជាផងដែរ។ ថ្នាក់ដឹកនាំតំណាងពីបេឡាជាតិសន្តិសុខសង្គម ក៏បានជម្រាបជូនអំពីការបន្តពង្រីកកម្មវិធីសន្តិសុខសង្គម និងជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ព្រមទាំងកម្មវិធីជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។

នាឱកាសនោះ ប្រតិភូនៃ FLBA របស់ទីម័រឡេស្តេ បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យ TVET របស់កម្ពុជា រួមមានកម្មវិធីសិក្សានានារបស់ TVET និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាការស្នើសុំផ្លាស់ប្តូរបទពិសោធ និងការត្រៀមលក្ខណៈដល់ប្រទេសទីម័រឡេស្តេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចនៃប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៩ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ទីម័រឡេស្តេ រៀបចំកម្មវិធី FLBA ដើម្បីអភិវឌ្ឍយុវជនជំនាន់ក្រោយរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំសម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន តាមរយៈវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេល ១២ខែ និងទស្សនកិច្ចសិក្សារយៈពេល ១០ថ្ងៃនៅបណ្តាប្រទេសសមាជិកអាស៊ាន៕





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ