ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។ ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ និងប្រធានមន្ទីបរិស្ថានទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាន និងតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបានណែនាំដល់មន្រ្តីបរិស្ថាន ពង្រឹងការអនុវត្តជំហានទី២ នៃសសរស្តម្ភបៃតង (យុទ្ធសាស្រ្ត២.១) ផ្តោតលើលទ្ធផលជាក់ស្តែង លើការគ្រប់គ្រងធនធានធម្មជាតិ រួមមាន៖
– ការបន្តអនុវត្តច្បាប់១០០% មិនលើកលែងចំពោះការព្រព្រឹត្តបទល្មើសនានា
– ពង្រឹងការសហការជាមួយគណៈបញ្ជាការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌
– ពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាមួយក្រសួងស្ថាប័ន អង្គការដៃគូសហការ និងអភិវឌ្ឍន៍ សមាគមអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដើម្បីការពារព្រៃឈើ និងពង្រីកភាពបៃតង និងការជំរុញការបណ្តុះការដាំដើមឈើ ។
លើសពីនេះ ក្នុងការអនុវត្តជំហានទី២ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញឱ្យមានការផ្សព្វផ្សាយសកម្មភាពការងារសំខាន់ៗរួមមាន យុទ្ធនាការរបស់ក្រសួងបរិស្ថានដើម្បីភាពស្អាត ភាពបៃតង ដូចជាការពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងបរិស្ថាន និងនៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះចាត់វិធានការម៉ឹងមាត់ ចំពោះបទល្មើស ធ្វើការពង្រីការស្រាវជ្រាវ និងចាត់វិធានការបញ្ជូនជនល្មើសទៅតុលាការ ការសម្រេចក្តីនិងការគ្រប់គ្រងលើសម្ភារៈដកហូតពីបទល្មើស ស្របតាមនីតិវិធីច្បាប់។
លើសពីនេះ ការពង្រីកគម្របបៃតង តាមរយៈការបណ្តុះនិងបង្កើនការដាំដើមឈើឱ្យបានច្រើន។
«ការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងការឆ្លើយតបបានទាន់ពេលវេលា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីជំរុញការចូលរួមការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ប្រសិទ្ធភាពខ្ពស់គឺថា ការបង្កើនការយល់ដឹងជាសាធារណៈ តាមរយៈការផ្សព្វផ្សាយទូលំទូលាយ ដែលជួយឱ្យប្រជាពលរដ្ឋ អាជ្ញាធរ អង្គការសង្គមស៊ីវិល និងដៃគូសហការទាំងអស់ យល់ច្បាស់ពីច្បាប់ ក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន របស់ប្រទេសកម្ពុជា និងស្ថានភាពពិតជាក់ស្តែង នៃភារកិច្ចការងាររបស់ក្រសួងបរិស្ថាន។ កាលណាប្រជាពលរដ្ឋ ទទួលបានព័ត៌មានច្បាស់លាស់ ពួកគាត់នឹងចូលរួមទប់ស្កាត់បទល្មើសបានលឿន និងមានប្រសិទ្ធភាពជាងមុន និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។







-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន