ព័ត៌មាន
សម្ដេចធិបតី៖ ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈមួយចំនួនតម្រង់ទិសតួនាទី នៃនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ដោយក្នុងនោះសម្ដេចបានបញ្ជាក់ថា បើទោះបីជាបច្ចេកវិទ្យាទំនើបជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ។
ក្នុងឱកាសនោះ សម្តេចធិបតី បានលើកទឹកចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈ ACCSM និង ACCSM+3 ក៏ដូចជាប្រធានបទឆ្នាំនេះគឺ«នវានុវត្តន៍ដើម្បីការផ្តល់សេវាកាន់តែប្រសើរ»។
សម្តេចធិបតី ក៏បានចែករំលែកនូវទស្សនៈថា នវានុវត្តន៍ត្រូវតែប្រកាន់យកវិធីសាស្រ្តប្រជាជនជាស្នូល ដែលលើសបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សេវាសាធារណៈត្រូវតែផ្អែកលើលទ្ធផល ហើយគួរតែត្រូវបានផ្តល់ជូនដោយងាយស្រួល សមធម៌ និងបរិយាប័ន្ន មិនទុកនរណាម្នាក់ចោល ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ តាមរយៈការផ្តល់អាទិភាពដល់ចក្ខុវិស័យរយៈពេលវែង លើភាពងាយស្រួលរយៈពេលខ្លី យើងកសាងទំនុកចិត្តសាធារណៈតាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលដាក់ផលប្រយោជន៍ប្រជាជនជាធំ។
សម្ដេចធិបតីបានបន្តថា នវានុវត្តន៍ត្រូវឈរផ្អែកលើមូលដ្ឋានគ្រឹះ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម នៃការអភិវឌ្ឍខុសៗគ្នា គោលដៅរបស់យើង គឺកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ ទទួលយកបច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ក្នុងល្បឿនប្រកបដោយនិរន្តរភាព។
សម្ដេចធិបតីបញ្ជាក់ថា បច្ចេកវិទ្យា មិនអាចដំណើរការដោយឯករាជ្យដោយគ្មានកត្តាមនុស្សបានទេ ការទទួលយកឌីជីថលត្រូវតែដើរទន្ទឹមគ្នា ជាមួយនឹងការវិនិយោគបន្តបន្ទាប់លើធនធានមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសុចរិតភាព។ សម្ដេចបញ្ជាក់ថា ទីបំផុតនវានុវត្តន៍ពិតប្រាកដក្នុងការគ្រប់គ្រង គឺពឹងផ្អែកលើការពង្រឹងស្ថាប័ន និងធនធានមនុស្ស ជាជាងឧបករណ៍ឌីជីថលតែមួយមុខ ព្រោះកិច្ចខិតខំប្រឹងប្រែងនេះទាមទារសុចរិតភាព គ្មានវេទិកាឌីជីថលណាមួយ អាចជំនួសក្រមសីលធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដនៃទំនុកចិត្តសាធារណៈបានឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា នវានុវត្តន៍ត្រូវតែពឹងផ្អែកលើកការកសាងភាពធន់រួមក្នុងតំបន់។ ដោយសារបញ្ហាប្រឈម ជាសកលមិនអាចដោះស្រាយដោយឯកឯងបាន ពោលយើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងអាស៊ាន។ នវានុវត្តន៍គួរតែពង្រីកលើសពីប្រសិទ្ធភាពផ្ទៃក្នុង ដើម្បីរួមបញ្ចូលការចែករំលែកចំណេះដឹង ការគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលរួមគ្នាផងដែរ។
ក្នុងឱកាសនោះសម្ដេចធិបតីបានចែករំលែកនូវទស្សនៈថា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ACCSM ត្រូវតែបន្តជាវេទិកាដ៏សំខាន់ សម្រាប់ការរៀនសូត្រទៅវិញទៅមក ពង្រឹងសមត្ថភាពរដ្ឋជាសមាជិកឲ្យសហការសម្របសម្រួល ធ្វើឲ្យគោលនយោបាយមានភាពស៊ីសង្វាក់គ្នា និងកសាងសមត្ថភាពរួមសម្រាប់បញ្ហាប្រឈមរួម។
បើតាមប្រសាសន៍សម្ដេចធិបតី កិច្ចប្រជុំ ACCSM និង ACCSM+3 ត្រូវតែបន្តដើរតួយ៉ាងសកម្មក្នុងការបកប្រែសេចក្តីថ្លែងការណ៍ និងផែនការការងារ ទៅជាលទ្ធផលជាក់ស្តែង និងព្រមទាំងលើកកំពស់គណនេយ្យភាពរួម ក្នុងការផ្តល់លទ្ធផល ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនរបស់យើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕


















-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS24 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ