ព័ត៌មាន
កម្ពុជា-ចិន រួមគ្នាបើកសម្ពោធជាផ្លូវការនៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង»
ភ្នំពេញ៖ កម្ពុជា-ចិន រួមគ្នាសម្ពោធដាក់ដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាល «នាវាសន្តិភាពមេគង្គ-ឡានឆាង» ក្រោមមូលបទ៖ “មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើនាវាក្នុងទន្លេចតុមុខ រាជធានីភ្នំពេញ។ កម្មវិធីនេះ អញ្ញើញចូលរួមជាអធិបតី ដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង, លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI),ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនាវាសន្តិភាព មេគង្គ-ឡានឆាង នឹងជំរុញឱ្យមានការកសាងទំនាក់ទំនងកាន់តែជិតស្និតជាមួយបណ្តាប្រទេសជាសមាជិកមេគង្គ-ឡានឆាង។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាទទួលបាន ១០០ គម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលថវិការសរុបជាង ៣០លានដុល្លារអាមេរិក។ គម្រោងទាំងនោះ បានផ្តោតទៅលើការកសាងធនធានមនុស្ស, បរិស្ថាន, ថាមពល, និងស្បៀងអាហារ។
កម្មវិធីបណ្តុះបណ្តាល«នាវាសន្តិភាពមេគង្គ-ឡានឆាង» គឺជាគម្រោងមួយដែលអនុវត្តដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលបានគាំទ្រពីមូលនិធិពិសេសសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC)។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ «នាវាសន្តិភាពឡានឆាង-មេគង្គ» បានចេញដំណើរម្តងទៀត ដោយផ្តល់នូវវេទិកាដ៏មានប្រយោជន៍ និងឱកាសដ៏មានតម្លៃសម្រាប់ការសន្ទនា និងការផ្លាស់ប្តូរក្នុងចំណោមយុវជននៃប្រទេសទាំងប្រាំមួយ។ «នាវាសន្តិភាពឡានឆាង-មេគង្គ» ដែលជាឈ្មោះដាក់តាមទូកមួយ តំណាងឱ្យវាសនារួមគ្នា និងសាមគ្គីភាពរបស់យុវជនប្រទេសទាំងប្រាំមួយ នៅពេលពួកគេជិះទូកជាមួយគ្នានៅលើទន្លេមេគង្គ ដែលជាការពណ៌នាយ៉ាងរស់រវើកអំពីវាសនារួមគ្នា និងការគាំទ្រទៅវិញទៅមករបស់តំបន់។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះបម្រើជាវេទិកាសម្រាប់អ្នកប្រាជ្ញ, អ្នកស្រាវជ្រាវ, អ្នកធ្វើគោលនយោបាយ, មន្ត្រីរដ្ឋាភិបាល, និងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, និងវៀតណាម ដើម្បីពង្រីក និងពង្រឹងការយល់ដឹងអំពីកិច្ចការទន្លេមេគង្គ និងទំនាក់ទំនងអន្តរជាតិ, បង្កើនការយល់ដឹងអំពីវប្បធម៌, លើកកម្ពស់ការតភ្ជាប់, និងពង្រីកសហគមន៍សិក្សាក្នុងតំបន់របស់បុគ្គលម្នាក់ៗ ដើម្បីភាពសុខដុមរមនា និងការរួមរស់ជាមួយគ្នា។
កម្មវិធីបណ្តុះបណ្តាលនេះនឹងត្រូវបានធ្វើឡើងក្នុងទម្រង់ជាក់ស្តែងក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នៅលើនាវាទេសចរណ៍ដែលធ្វើដំណើរតាមដងទន្លេមេគង្គពីភ្នំពេញទៅកាន់ខេត្តកំពង់ចាម និងខេត្តក្រចេះ នៃប្រទេសកម្ពុជា។ កម្មវិធីនេះនឹងប្រមូលផ្តុំអ្នកហ្វឹកហាត់ប្រហែល 25 នាក់ រួមទាំងអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ មន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕ អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប