ព័ត៌មាន
អាជ្ញាធរបន្តស្តារប្រឡាយ និងប្រព័ន្ធលូ ដើម្បីបញ្ជៀសការជន់លិចដោយទឹកភ្លៀងនៅក្នុងខណ្ឌកណ្ដាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពច្រើនខ្សែបន្តទៀតនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក។
លោកឯក ឃុនដឿន បានឱ្យដឹងថា ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោកនេះ រួមមាន ស្តាប្រឡាយចំនួន ៣ខ្សែ ប្រវែងសរុប ២.៧៦០ម៉ែត្រ ក្នុងនោះមានស្តារប្រឡាយបឹងសាឡាង ប្រវែង ៩២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី១ ប្រវែង១.១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី២ ប្រវែង៧៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី១។ ស្តារលូ ផ្លូវលេខ ២៤៥ ចាប់ពីផ្លូវ១៨២ ដល់ផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ ប្រវែង១.០៤០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ៣៣៦ ចាប់ពីផ្លូវ២១៥ ដល់ផ្លូវ២៦១ ក្នុងសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ប្រវែង១.៧២០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ១៨២ ចាប់ពី ផ្លូវ២១៥ ដល់ផ្លូវ២៤៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រវែង ៣.៦០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៥៣ ចាប់ពីផ្លូវ១២៨ដល់ ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២.០០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៥៧ ចាប់ពី ផ្លូវ១២៨ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២.១០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៦១ ចាប់ពី ផ្លូវ១៨២ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ប្រវែង១.០៦០ម៉ែត្រ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា ក្រុមការងារនឹងប្រើប្រាស់រថយន្តចំនួន ១៣គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នា តាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានីសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចមុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌចំនួន៣ បានបញ្ចប់រួចរាល់ក្នុងនោះរួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា។
ជាមូយគ្នានោះ លោក ឯក ឃុនដឿន បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវចុះពិនិត្យមើលទីតាំងដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យចំគោលដៅ ប្រព័ន្ធលូតូចដែលមិនទាន់បានភ្ជាប់ជាមួយលូមេ ក្រុមការងារត្រូវភ្ជាប់ ដើម្បីងាយស្រួលទឹកហូរ និងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះទៀត។ បន្ថែមពីនេះលោកអភិបាលរង ក៏បានអំពាវនាវឱ្យប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ តារាវុទ្ធី









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប