ព័ត៌មាន
រដ្ឋមន្ត្រីបរិស្ថាន៖តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយដោយមានទឹកពុះធម្មជាតិ
កំពង់ស្ពឺ៖ក្រសួងបរិស្ថាន បាន និងកំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែ និងពង្រឹងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាព។ តំបន់ទេទឹកពុះនេះ មានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយ ដោយមានទឹកពុះធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងរដ្ឋបាលមូលដ្ឋាន រួមជាមួយអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ។
នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គម្រោងមានគោលដៅពង្រឹងប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ នៅក្នុងតំបន់ ជួយបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការបង្កើតកន្លែងលំហែកាយបែបធម្មជាតិបៃតង ដ៏ទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងអភិវឌ្ឍគោលដៅលម្ហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដោយមានទឹកពុះធម្មជាតិ ដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ទៅ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត។ តំបន់នេះមានជនជាតិដើមភាគតិចសួយរស់នៅ និងមានជំនឿថា ជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ច្រើនមកលំហែកម្សាន្ត។ភ្ញៀវទេសចរណ៍ ពិសេសអ្នកដែលមានជំងឺដង្កាត់ខ្លះ បានចុះត្រាំទឹកក្តៅដែលផុសចេញពីក្នុងដីនេះ ដោយពួកគាត់មានជំនឿថា អាចការព្យាបាលជំងឺតាមបែបធម្មជាតិឱ្យជាសះស្បើយបាន។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «សុខសន្តិភាព» ដែល កើតចេញពីនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រទេស ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ហើយជាគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការងារការពារបរិស្ថាន និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ។អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប