ព័ត៌មាន
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកាបញ្ឈប់ការផ្សព្វផ្សាយឬផលិតមាតិកាឃោសនា ជំរុញឬបង្ហាញពីការជួញដូរ បរិភោគ និងការចាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គម ក៏ដូចជាការបង្ហោះរូបភាព និងខ្លឹមសារនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬក្នុងគោលបំណងជួយញដូរ បរិភោគសត្វព្រៃ ឬការធ្វើមុខម្ហូបពីសត្វព្រៃនិងរុក្ខជាតិកម្រ ទៀតឡើយ។
ឯកឧត្តមបានលើកឡើងថា កន្លងមកនេះមានការផ្សព្វផ្សាយពីជនខិលខូច ដែលមានបំណងបោកប្រាស់សាធារណជន ក៏ដូចជាការស្វែងរកការគាំទ្រ ដោយយកសត្វព្រៃមកធ្វើការផ្សព្វផ្សាយ ជាពិសេសលើបណ្តាញសង្គម ដែលមានចេតនា ទាក់ទាញការចាប់អារម្មណ៍ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានស្នើសុំការសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតឹងរឹង និងអនុវត្តច្បាប់ ១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងជួញដូរសត្វព្រៃ នៅលើបណ្តាញអនឡាញ ដែលជាអំពើល្មើសច្បាប់ ដូចទៅហ្នឹងការជួញដូរដោយផ្ទាល់ផងដែរ។
«សកម្មភាពផ្សព្វផ្សាយ ទាក់ទងនឹង «ការស្រឡាញ់សត្វព្រៃ មិនមែនជាការយកពួកវាមកដាក់ក្នុងទ្រុងនោះទេ» ហើយ ការបរិភោគសាច់សត្វព្រៃគ្មានអត្ថប្រយោជន៍ និងមានតែបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពអ្នកបរិភោគ។» ឯកឧត្តមខ្វៃ អាទិត្យា បានលើកឡើងបន្ថែមក្នុងចម្លើយជាមួយអ្នកសារព័ត៌មាន។ ដូចនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំការការចូលរួមពីគ្រប់វិស័យ ជំរុញយុទ្ធនាការរួមគ្នា ពីអ្នកពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាលើបណ្តាញសង្គម សិល្បករ ព្រះសង្ឃ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ទាំងអស់ ចូលរួមផ្សព្វផ្សាយ ជួយបង្កើនចំនេះដឹងពលរដ្ឋឱ្យយល់ដឹងពីតម្លៃព្រៃឈើ សត្វព្រៃ ជីវៈចម្រុះនានា។
សូមបញ្ជាក់ថា ទោះបីជាមិនទាន់មានច្បាប់ដាច់ដោយឡែកតែមួយ សម្រាប់គ្រប់គ្រងការជួញដូរសត្វព្រៃ តាមអនឡាញក៏ដោយ ប៉ុន្តែរាល់សកម្មភាពផ្សព្វផ្សាយ លក់ បញ្ជាទិញ ឬដឹកជញ្ជូនសត្វព្រៃ សំណាក ឬពងសត្វ តាមរយៈបណ្តាញសង្គម (Facebook, tick tok, Telegram) គឺត្រូវចាត់ទុកជា «បទល្មើសជាក់ស្តែង» ដែលត្រូវផ្តន្ទាទោស តាមច្បាប់ជាធរមាន។ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងមាត្រា៣៨០ (១១) និងមាត្រា១៤១ ហាមឃាត់នូវការជួញដូរសត្វព្រៃ និងកំណត់ទោសទណ្ឌតាមមាត្រា៨៥១ ត្រង់ចំណុច «ក» ដែលជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានការផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងកម្រិតពិន័យថែមទៀត។ លើសពីនេះ រាល់វត្ថុតាង សម្ភារៈ ឧបករណ៍ ឬមធ្យោបាយប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ព្រមទាំងផលទុនដែលបានពីការជួញដូរ ត្រូវដកហូតទុកជាសម្បត្តិរដ្ឋ។

-
PR NEWS4 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន6 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា4 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨