ព័ត៌មាន
អាណាព្យាបាលសិស្សបង្ហាញក្ដីសង្ឃឹម និងរីករាយ ខណៈជូនកូនៗមកប្រឡងបាក់ឌុបឆ្នាំនេះ
ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រុមអាណាព្យាបាលសិស្សបានបង្ហាញទឹកមុខសប្បាយរីករាយ នៅពេលដែលឃើញកូនខិតខំរៀនសូត្រ រហូតបានឈានដល់ការប្រឡងថ្ងៃនេះ។
អ្នកស្រី ស៊ុំ ស្រីស្រស់ ប្រជាពលរដ្ឋមកពីខេត្តតាកែវ ដែលបានជូនកូនរបស់ខ្លួនមកប្រឡងបាក់ឌុប នាមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សាមគ្គី បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទីមួយហើយ ដែលបានជូនកូនមកប្រឡងបាក់ឌុប។ អ្នកស្រីបានបន្តថា ពិតជាសប្បាយរីករាយជាខ្លាំង ព្រោះការទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ។
ក្រុមអាណាព្យាបាលដទៃផ្សេងទៀត ដែលកំពុងរង់ចាំកូនពីចម្ងាយបន្ទប់ប្រឡង បាននិយាយឱ្យដឹងស្រដៀងគ្នាថា តាមការសង្កេតការសិក្សារបស់កូន គឺសង្ឃឹមច្រើនក្នុងការប្រឡងជាប់ ដោយសារតាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះមើលឃើញថា កូនៗបានខិតខំប្រឹងប្រែងរៀនសូត្រ និងមើលមេរៀនជាប់ជាប្រចាំ។
ទាក់ទិនមណ្ឌលប្រឡងនៅវិទ្យាល័យ ជាស៊ីម សាមគ្គីនេះ ក្រុមអាណាព្យាបាលសិស្ស បានបញ្ជាក់ថា ការរៀបចំដំណើរការប្រឡងពិតជាមានលក្ខណៈល្អប្រសើ និងមានតម្លាភាពត្រឹមត្រូវ ដែលធ្វើឱ្យមាតាបិតាសិស្សអាចទទួលយកបាន។ ពួកគាត់ បានជូនពរទៅដល់បេក្ខជនប្រឡងថ្នាក់បាក់ឌុបទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការប្រឡងឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា និងត្រូវខិតខំរៀនសូត្រឱ្យបានច្រើន និងខ្ពង់ខ្ពស់ ដើម្បីជាប្រយោជន៍ជូនដល់ប្រទេសជាតិទៅថ្ងៃអនាគតខាងមុខ ធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែសីហា ឆ្នាំ២០២៦។ ឆ្នាំនេះ បេក្ខជនដែលមានឈ្មោះប្រឡងសរុបចំនួនជាង ១៥ម៉ឺននាក់ ក្នុងនោះស្រីជាង ៨ម៉ឺននាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីប្រកាសលទ្ធផលប្រឡងមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ អត្ថប៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប