Connect with us

ព័ត៌មាន

អាណាព្យាបាលស្កាត់មកពីខេត្តដើម្បីលើកទឹកចិត្តកូនប្រឡងបាក់ឌុប ជំរុញ​ផ្លូវ​ចិត្ត​ឱ្យ​រឹងមាំ​ទទួល​បាន​លទ្ធផលល្អ

អាណាព្យាបាលសិស្សប្រឡងបាក់ឌុបមួយចំនួន បានខំស្កាត់​មក​ពី​ខេត្ត​ដើម្បី​ជូន​កូន​ចូល​ប្រឡង​ដោយ​ផ្ទាល់​នៅ​ថ្ងៃនេះ គឺដើម្បីគាំទ្រកូនឱ្យមានស្មារតីរឹងមាំ ខិតខំប្រឡងឱ្យអស់​ពី​សមត្ថភាព​យក​លទ្ធផល​ល្អ។

អាណាព្យាបាលសិស្ស មកពីខេត្តកំពត និងខេត្តកណ្ដាល ដែលជូនកូន និងចៅ មក​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ បាន​ប្រាប់​BTVនៅព្រឹកថ្ងៃទី១០ ខែសីហា នេះ ថា ពួកគេទុកកិច្ចការស្រែចម្ការមួយឡែកសិន ដើម្បី​មក​លើកទឹកចិត្តកូន និងចៅ ដោយផ្ទាល់នៅថ្ងៃប្រឡងសំខាន់នេះ។

ក្នុងនាម​អាណាព្យាបាលសិស្ស ពួកគេ មានក្ដីសង្ឃឹមខ្ពស់លើកូន និងចៅ ថាអាចប្រឡងជាប់ ព្រោះ​ការ​ខិតខំសិក្សាតាំងពីដើមឆ្នាំមក។ ពួកគេគាំទ្រចំពោះការរឹតបន្តឹងការប្រឡងបាក់ឌុប អ្នក​ចេះ​គឺ​ជាប់ ពីព្រោះនេះ គឺជាការចម្រាញ់យកយុវជនដែលមានចំណេះពិតប្រាកដ ដែលជា​ធន​ធាន​មនុស្ស​ដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិទៅថ្ងៃអនាគត។

សូមជម្រាបជូនថា មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ជាមណ្ឌលប្រឡង​ថ្នាក់​វិទ្យាសាស្រ្ដ ​មាន ៤០បន្ទប់ និងបេក្ខជនសរុបចំនួន៩៧២នាក់។ ហើយថ្ងៃប្រឡងទី១នេះ ពេល​ព្រឹក​ គឺវិញ្ញាសាប្រវត្តិវិទ្យា និងជីវវិទ្យា ចំណែកពេលរសៀល គឺវិញ្ញាសារ គីមីវិទ្យា ភាសាអង់គ្លេស និង​ភាសាបារាំង៕ អត្ថបទ: លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia