Connect with us

ព័ត៌មាន

CHRC រំពឹងថារបាយការណ៍របស់អ្នករាយការណ៍ពិសេសUN នឹងកាន់តែបង្ហាញការពិតអំពីកម្ពុជាដល់ពិភពលោកបានដឹង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញសុទិដ្ឋនិយមថា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ថៃឈ្លានពានមកលើកម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលវានឹងរួមចំណែកមួយកាន់តែសំខាន់ថែមទៀត ពោលគឺបន្ថែមទៅលើអ្វីដែលភាគីកម្ពុជាធ្លាប់តែបានអះអាងបញ្ចាក់ជូនសហគមន៍អន្តរជាតិអំពីការឈ្លានពាន អំពីការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរដោយយោធាថៃ។

ឯកឧត្តម ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញការជឿជាក់ថា តាមរយៈអ្វីដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់បញ្ចូលទៅក្នុងរបស់ការណ៍របស់ខ្លួនដែលនឹងផ្សព្វផ្សាយជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវានឹងរួមចំណែកមួយកាន់តែសំខាន់ថែមទៀត ពោលគឺបន្ថែមទៅលើអ្វីដែលភាគីកម្ពុជាធ្លាប់តែបានអះអាងបញ្ចាក់ជូនសហគមន៍អន្តរជាតិអំពីការឈ្លានពាន អំពីការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរដោយយោធាថៃ។ ហើយក៏ជាការរំលោភកាតព្វកិច្ចរបស់ភាគីថៃនៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ហើយរាបាយការណ៍របស់អ្នករាយការណ៍ពិសេសនឹងចូលរួមចំណែកយ៉ាងសំខាន់ ហើយសង្ឃឹមថា ថៃនឹងពិនិត្យពិចារណាឡើងវិញថា តើខ្លួនបាននឹងកំពុងធ្វើអ្វី?ដែលខុសនឹងច្បាប់អន្តរជាតិ។ ហើយសង្ឃឹមថា ថៃនឹងបញ្ឈប់ទង្វើរបស់ខ្លួនវិលមករកការចរចាមករកការដោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាជាមួយកម្ពុជាដើម្បីកសាងសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ។

ឯកឧត្តម ស៊្រាង ចិន្តា បានបន្តថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងមានសម័យប្រជុំមួយនៅចន្លោះខែកញ្ញា និងខែតុលាជារៀងរាល់ឆ្នាំ ហើយអ្នករាយការណពិសេសនឹងដាក់អ្វីដែលជារបកគំហើញរបស់គាត់នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ដូចដែលអ្នករាយការណ៍ពិសេសបានបញ្ជាក់ម្តងហើយម្តងទៀតថា នៅក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មរបស់ខ្លួនមុននឹងផ្សព្វផ្សាយចេញជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ អ្នករាយការណ៍ពិសេសក៏បានផ្ញើទៅភាគីថៃដើម្បីសុំមតិយោបល់ផងដែរ ក៏ប៉ុន្តែភាគីថៃមិនបានឆ្លើយតបតែបែរជាប្រតិកម្មនៅពេលដែលអ្នករាយការណ៍ពិសេសបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នោះជាសាធារណៈ។ តែក្នុងនាមលោក ថូម៉ាស់ ជាអ្នកជំនាញឯករាជ្យស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺលោកព្យាយាមថ្លឹងថ្លែង។ ហើយលោកបានបញ្ជាក់ជំហរហើយថា នឹងបន្តកិច្ចសហប្ររតិបត្តិការជាមួយភាគីថៃដើម្បីឲ្យផ្តល់ធាតុចូល ឬក៏ផ្តល់ទស្សនទៅលើផ្នែកដែលពាក់ព័ន្ធនឹងអ្វីដែលលោកគ្រោងនឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់លោកពាក់ព័ន្ធបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ។ អ្វីដែលលោកបានឃើញផ្ទាល់នឹងភ្នែកថា តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានសេចក្តីថ្លែងការណ៍រួម ហើយលោកបានទៅឃើញផ្ទាល់ថា នៅមានជនភៀសសឹករបស់កម្ពុជាជាង ២ម៉ឺននាក់ទៀតដែលមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួន ដែលចំណុចនេះគឺជាចំណុចសំខាន់មួយក្នុងនាមលោកជាអ្នកទទួលបន្ទុកក្នុងការជួយលើកកម្ពស់និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជា គឺលោកមានកង្វល់ណាស់នៅពេលដែលឃើញប្រជាជនខ្មែររស់នៅក្នុងជំរ។ភៀសសឹក កុមារមិនអាចរៀនសូត្របាន មនុស្សចាស់ជរា ស្ត្រី និងប្រជាជនទាំងអស់បានបាត់បង់លំនៅដ្ឋាន បាត់បង់ការប្រកបរបរចិញ្ចឹមជីវិត ពោលគឺសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគាត់ទាំងអស់ត្រូវបាត់បង់៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia