Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២០គ្រួសារ ស្ថិតនៅឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ មិនតែប៉ុណ្ណោះ សម្ដេចក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ និងអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាគិតគូរពីសុខភាព ដោយអនុវត្តអនាម័យជាប្រចាំ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ស្រុកកណ្ដាលស្ទឹង ដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ និងបានរាយការណ៍ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់សាខាកបាទក្រហមកម្ពុជាខេត្ត ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាមួយប្រជាពលរដ្ឋ។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋដែលរងគ្រោះដែលខ្យល់កន្ត្រាក់ សូមកុំមានការភ័យខ្លាចបន្តទៀត និងសូមបន្តប្រកបរបរចិញ្ចឹមជីវិតរបស់យើងបន្តទៀត ហើយជួសជុលនូវអ្វីដែលរងផលប៉ះពាល់នាពេលនេះ។

បន្ថែមពីនេះឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម សូមរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីកាត់ផ្ដាច់ការចម្លងជម្ងឺគ្រុនឈាម ត្រូវដេកក្នុងមុង ហើយក្នុងករណីសង្ស័យមានជំងឺគ្រុនឈាម ត្រូវរកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅឋាន ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា មិនត្រូវព្យាបាលនៅផ្ទះឡើយ ដែលអាចបណ្ដាលឱ្យយើងមានគ្រោះថ្នាក់ឈានដល់ការបាត់បង់ជីវិត នៅពេលដែលយើងទុកឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ។ ចំពោះមន្ត្រីសុខាភិបាល ត្រូវធ្វើការចុះបាញ់ថ្នាំសម្លាប់មូស នៅទីតាំងដែលមានផ្ទុះជំងឺគ្រុនឈាមឱ្យបានជាប់ជាប្រចាំ នឹងត្រូវដាក់ថ្នាំអាបេត តាមពាងទឹក អាងទឹក តាមផ្ទះរបស់ប្រជាពលរដ្ឋ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលលុបបំបាត់ជម្រកមុខខ្លា កន្លែងដែលអាចដាក់ទឹកបាន ដើម្បីរួមគ្នាលុបបំបាត់ចម្រកមុខខ្លានៅក្នុងមូលដ្ឋានរបស់ខ្លួន។

អត្ថបទ ៖ សៅ យ៉ាម៉ង់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia