ព័ត៌មាន
មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង ចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួងទាំងអស់ បានចូលរួមអបអរសាទរ ពិធីបើកការដ្ឋាន«ព្រែកជីកហ្វូណន តេជោ» ដែលជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ជាមហាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ នៅព្រែកតាកែវ នៃខេត្តកណ្តាល។
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ និងមោទនភាព ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមនី្ទរពេទ្យព្រះអង្គឌួងទាំងអស់ ចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណន តេជោ។ ព្រែកជីកនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សារប្រយោជន៍នៃព្រែកជីកហ្វូណនតេជោនេះ គឺបង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត និងជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម។ ព្រែកជីក ហ្វូណនតេជោ មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាតែប៉ុណ្ណោះទេ តែគម្រោងនេះនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿងជូនជាតិមាតុភូមិទៀតផង។
សូមបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ នេះ មានប្រវែង១៨០គីឡូម៉ែត លាតសន្ធឹងកាត់តាមខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧