ព័ត៌មាន
គណៈប្រតិភូធុរកិច្ចនិងវិនិយោគចិន ស្វែងយល់លើគោលដៅវិនិយោគយុទ្ធសាស្រ្តនៅកម្ពុជា
គណៈប្រតិភូធុរកិច្ចនិងវិនិយោគនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ២៥ ស្ថាប័ន ស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលា- នុវត្តភាពវិនិយោគដ៏សម្បូរបែបនៅកម្ពុជា ក្នុងគោលបំណងជ្រើសរើសកម្ពុជា គឺជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃវិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS)។ ជំនួបនាឱកាសនោះ ប្រព្រឹត្តទៅដោយមានការសម្របសម្រួល ពីសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិត អំពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការ បោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប។ ឯកឧត្តម បានរម្លឹកអំពី ការចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចផ្លូវការ និងមិត្តភាពប្រកបដោយផ្លែផ្កា នៅ សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាបន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ រវាងប្រទេសទាំង ពីរឱ្យកាន់តែស៊ីជម្រៅផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជារួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រម ទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែង ឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមជាតិ ដោយបាននិងកំពុងដាក់ចេញនូវវិធានការ ក៏ដូចជាយន្តការថែទាំវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាព បុរេសកម្មជាបន្តបន្ទាប់។ ឯកឧត្តមក៏បានរំលេចពីគំនិតផ្តួចផ្តើមថ្មីគឺកម្មវិធី «Open Day with DPM» ដែលកម្មវិធីផ្លូវការជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញានេះ។ តាមរយៈជំនួបពិភាក្សានេះគណៈប្រតិភូធុរកិច្ចនិងវិនិយោគ ទទួលបានអំពីបច្ចុប្បន្នភាពនៃ ប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធ សាស្ត្របន្ទាប់។
សូមបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) គឺជាវិទ្យាស្ថានស្រាវជ្រាវ និងគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយ មានទីស្នាក់ការនៅក្នុងទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។ CIIDS ផ្តោតការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍ និងការច្នៃប្រឌិត ស្វែងយល់ និងគាំទ្រដល់មាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិន ក៏ដូចជាផ្តល់នូវ ការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបញ្ញាញាណដល់រដ្ឋាភិបាលចិន៕អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»