ព័ត៌មាន
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បង្ហាញចំណុចពិសេសជួយយុវជនឆាប់មានជំនាញ និងឱកាសការងារ
(កំពង់ស្ពឺ)៖ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានបង្ហាញពីចំណុចពិសេសនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន ដែលផ្តោតលើជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ការសិក្សាផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ព្រមទាំងមានគ្រូជំនាញ ឧបករណ៍ទំនើប រោងជាង និងបន្ទប់ពិសោធន៍សម្រាប់ឱ្យសិស្ស-និស្សិតហ្វឹកហាត់ដោយផ្ទាល់ ដើម្បីជួយយុវជនឱ្យឆាប់ទទួលបានជំនាញពិតប្រាកដ និងឱកាសចូលទៅកាន់ទីផ្សារការងារ។
លោកថ្លែងថា៖ «យើងផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយឱ្យសិស្ស-និស្សិតរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ការរៀនជំនាញ មិនមែនគ្រាន់តែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវឱ្យសិស្សអាចធ្វើបានពិតប្រាកដ និងមានបទពិសោធន៍មុនចូលទៅកាន់ទីផ្សារការងារ»។
លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីគាំទ្រដល់ការសិក្សាប្រកបដោយគុណភាព វិទ្យាស្ថានមានគ្រូបច្ចេកទេស និងអ្នកជំនាញចូលរួមបណ្តុះបណ្តាល ព្រមទាំងមានរោងជាង បន្ទប់ពិសោធន៍ ឧបករណ៍ និងសម្ភារបច្ចេកទេសតាមមុខជំនាញ សម្រាប់ឱ្យសិស្ស-និស្សិតអាចហ្វឹកហាត់ និងអនុវត្តដោយផ្ទាល់។
លោកថា ការសិក្សាបែបអនុវត្តជាក់ស្តែងនេះ មិនត្រឹមតែជួយឱ្យសិស្សចេះប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាព បង្កើនបទពិសោធន៍ និងទំនុកចិត្តក្នុងការបំពេញការងារនាពេលអនាគតផងដែរ។ជាមួយគ្នានេះ សិស្ស-និស្សិតក៏មានឱកាសចុះកម្មសិក្សា និងទទួលបានបទពិសោធន៍ពីបរិយាកាសការងារជាក់ស្តែង ដែលជាស្ពានតភ្ជាប់ពីការសិក្សាទៅកាន់ការងារ។
លោកបានបន្ថែមថា៖ «អ្វីដែលយើងចង់ឃើញ គឺយុវជនដែលចូលមករៀននៅវិទ្យាស្ថាន ទទួលបានជំនាញពិតប្រាកដ រៀនចប់ហើយមានសមត្ថភាពស្វែងរកការងារធ្វើ ឬអាចយកជំនាញដែលខ្លួនមានទៅបង្កើតមុខរបរ និងអាជីវកម្មដោយខ្លួនឯង»។
សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានការបណ្តុះបណ្តាលជំនាញជាច្រើនក្នុងវិស័យផ្សេងៗ រួមមានវិស្វកម្មឧស្សាហកម្ម សំណង់ស៊ីវិល ព័ត៌មានវិទ្យា មេកានិករថយន្ត និងក្សេត្រសាស្ត្រ ជាដើម ដើម្បីផ្តល់ជម្រើសដល់យុវជនស្របតាមគោលដៅអាជីពរបស់ខ្លួន។ ជាពិសេស វិទ្យាស្ថានក៏មានកម្មវិធីអាហារូបករណ៍សម្រាប់សិស្សានុសិស្សដែលមានលក្ខខណ្ឌសមស្រប មានកន្លែងស្នាក់នៅសម្រាប់សិស្សមកពីឆ្ងាយៗផងដែរ៕







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ