ព័ត៌មាន
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួលផលចោរកម្ម
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបំបែកសំណុំរឿងករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជនសង្ស័យបាន ៦នាក់និង ចាប់យកវត្ថុតាងទូរស័ព្ទជាច្រើនគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពលួចទូរសព្ទពីហាងជនរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកថ្ពង។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងស្វាយរៀង និងឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៦នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១:៣០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញចោរម្នាក់កំពុងធ្វើសកម្មភាពលួចទូរសព្ទនៅខាងក្នុងហាងរបស់ខ្លួន ហើយបានយកទូរសព្ទរត់គេចខ្លួន ដែលជនរងគ្រោះបានត្រួតពិនិត្យមើលក្នុងទូរដាក់ទូរសព្ទ គឺបាត់ទូរសព្ទសរុបចំនួន ២១០គ្រឿង។ ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះភ្លាម ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់។ មានឈ្មោះ កែម សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ទូរសព្ទ និងឈ្មោះ ឈុន ម៉ុនដេ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរសព្ទ ព្រមទាំងចាប់យកវត្ថុតាងរួមមានទូរសព្ទចំនួន ៣៣គ្រឿង ក្នុងនោះទូរសព្ទចំនួន៣០គ្រឿង ជារបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។ ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ បាន បន្តសហការ កម្លាំង អាវុធហត្ថ រាជធានី ភ្នំពេញ បន្តឆែកឆេរ២ទីតាំង និងឃាត់ខ្លួន ជនសង្ស័យ បាន២នាក់ទៀត នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ គឹម ហាក់ ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យ មានឈ្មោះ ជា គឹមហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរសព្ទ មានទីលំនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងឈ្មោះ គឹម ថេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំង ជំនាញ អាវុធហត្ថ បាន បន្ត សហការ ឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ទៀតឈ្មោះ ទត ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅនៅផ្ទះ២៣១ ផ្លូវចុងកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងបានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន ជនសង្ស័យបាន១នាក់ទៀត មានឈ្មោះ ញឹម សារី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការនេះ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានចូលរួមការសហការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពពីអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តក្រុងពាក់ព័ន្ធ ធ្វើការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងចាប់យកវត្ថុតាងបានរួមមានទូរស័ព្ទ សរុបចំនួន១៩៨គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕





-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច