ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា អនុព័ន្ធយោធាបរទេសទាំងអស់ជ្រាបស្រាប់ហើយថា មានការប្រែប្រួលយ៉ាងខ្លាំងកើតឡើងជាពិសេសការផ្ទុះឡើងវិញនូវជម្លោះប្រដាប់អាវុធនៅតាមព្រំដែនក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលបានឈានទៅដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃនេះ ក្រសួងការពារជាតិកម្ពុជាសូមផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាពសង្ខេបអំពីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ធ្វើបច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍សំខាន់ៗនៃស្ថានភាពសន្តិសុខ ពិភាក្សាអំពីដំណើរការ នៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នាពេលបច្ចុប្បន្ននេះ ដោយរាប់បញ្ចូលទាំងវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសេសសល់ និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីយន្តការនានាដែលកំពុងត្រូវបានប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ផ្ទៀងផ្ទាត់ការវិវឌ្ឍន៍នានា និងកាត់បន្ថយហានិភ័យនៃការផ្ទុះការប៉ះទង្គិចប្រដាប់អាវុធជាថ្មី។
ឧត្តមសេនីយ៍ឯក បានបន្តថា នាពេលបច្ចុប្បន្ននេះ ការពិតដ៏សំខាន់បំផុតដូចដែលទាំងអស់គ្នាបានដឹងហើយនោះ គឺការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំត្រូវបានបញ្ឈប់។ ទោះជាយ៉ាងណាក៏ដោយ អវត្តមាននៃអរិភាពក្នុងទ្រង់ទ្រាយធំ មិនត្រូវភាន់ច្រឡំថាស្ថានភាពបានវិលត្រឡប់ទៅរកស្ថិរភាពពេញលេញនោះឡើយ។ ស្ថានភាពនៅតាមព្រំដែននៅតែបន្តស្ថិតក្នុងភាពផុយស្រួយបំផុត។ ព្រំដែននៅតែបន្តមានភាពតានតឹង។ ជម្លោះជាមូលដ្ឋាននៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ឧបទ្ទវហេតុដែលនៅតែបន្តកើតមាន ទាមទារឱ្យមានការគ្រប់គ្រងដោយការប្រុងប្រយ័ត្នខ្ពស់។ ហេតុដូច្នេះហើយ កម្ពុជានៅតែបន្តសង្កត់ធ្ងន់លើការអត់ធ្មត់ និងកិច្ចសន្ទនាដោយសន្តិវិធី។
គួរបញ្ជាក់ថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់ដែលមានចែង ទាំងក្នុងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់ ក៏ដូចជាស្មារតីរួមនៃសេចក្តីប្រកាសរួមនេះ។ ចាប់តាំងពីសេចក្តីប្រកាសរួមនេះចូលជាធរមានមកដល់បច្ចុប្បន្ន គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតជាច្រើនលើកហើយទៅសមភាគីថៃ ដើម្បីស្នើបើកកិច្ចប្រជុំពិសេស JBC និងស្នើចាត់បញ្ជូនក្រុមអ្នកជំនាញចម្រុះបន្តចុះវាស់វែងលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃ តែងរកលេសដើម្បីពន្យារពេលកិច្ចប្រជុំ និងការចុះវាស់វែងលើដីជាក់ស្តែងជាបន្តបន្ទាប់៕











-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា