ព័ត៌មាន
អនុប្រធានទី១ CDC បង្ហាញពីការប្តេជ្ញារបស់កម្ពុជា លើការបោសសម្អាត Online Scams ដល់ធុរកិច្ចចិន
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ដល់តំណាងក្រុមហ៊ុន សហគ្រាសចិន លើការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងក្នុងកិច្ចសន្ទនា លើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះថា កម្ពុជាក្រោមការដឹកនាំ ប្រកបដោយឆន្ទៈដ៏ខ្ពង់ ខ្ពស់ និងមុតមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (ក.អ.ក.) បានជំរុញកំណែទម្រង់មុតស្រួច និងការធ្វើទំនើបកម្មស្ថាប័ន ក.អ.ក. សំដៅសម្រេចឱ្យបាននូវឧត្តមភាព ប្រតិបត្តិការការងារ ជាពិសេសការបំពេញបេសកកម្មស្នូលក្នុងការទាក់ទាញ សម្របសម្រួល និងថែទាំគាំទ្រវិនិយោគិន ឱ្យកាន់តែមាន ភាពរហ័ស ឆ្លើយតបចំតម្រូវការ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ជុំវិញការការឆបោក Online Scams វិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងក្រប ខ័ណ្ឌតំបន់ និងជាអន្តរជាតិ។
ក្នុងកិច្ចសន្ទនានេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណគ្រប់ភាគីភាក់ព័ន្ធ ទាំងអស់ ចំពោះកិច្ចសហការកន្លងមក ក៏ដូចជាការចូលរួមមតិយោបល់ ការផ្តល់ទស្សនៈ និងការពិភាក្សាស្វែងរកដំណោះស្រាយ រួមយ៉ាងផុលផុស និងបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ប្រកបដោយស្មារតីបុរេសកម្ម និងបង្កើនប្រសិទ្ធភាពនៃការតាមដាន វាយតម្លៃ ព្រមទាំងអនុវត្តទិសដៅការងារដែលបានសម្រេចដាក់ ចេញក្នុងកិច្ចសន្ទនានេះឱ្យបានទាន់ពេលវេលា សំដៅធានាបាននូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីបង្កើនទំនុកចិត្ត ជាពិសេសការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតឡើង ជំរុញរក្សាឱ្យមានភាពរឹងមាំ ជូនដល់សហគមន៍ ធុរកិច្ចចិន ឱ្យកាន់តែមានភាពជឿជាក់ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន