ព័ត៌មាន
កងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
កងទ័ពកម្ពុជា និងអាមេរិក នឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្នាំអង្គរ» នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ជាំងពីសន្ទុះថ្មីនៃកិច្ច សហប្រតិបត្តិការយោធារវាងកម្ពុជា និងអាមេរិក និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការ ពារជាតិនៃប្រទេសទាំងពីរជាដើម។
សូមបញ្ជាក់ថា សមយុទ្ធ «ឆ្មាំអង្គរ» (Angkor Sentinel) គឺជាសមយុទ្ធយោធាទ្វេភាគីរវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើឡើងវិញនៅដើមឆ្នាំ២០២៧ ខាងមុខនេះ ក្រោយពីបានអាក់ខានអស់រយៈ១០ឆ្នាំនោះ។
យោងតាមឆាណែលតេលេក្រាមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានលើក ឡើងនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះថា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និងកងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំផែនការបឋមសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ដែលការប្រជុំនេះបានចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
តាមឆាណែលតេលេក្រាម បានបញ្ជាក់ទៀតថាភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមានលំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម៕អត្ថបទបាន ចក់





-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ